Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

បង្រ្កាបមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកOnlineឃាត់ខ្លួនជនជាតិឥណ្ឌូណេស៊ី២៧១នាក់នៅប៉ោយប៉ែត ក្រចេះចាប់ចម្រុះជាតិសាសន៍៣១២នាក់

ឃាត់ខ្លួនជនជាតិឥណ្ឌូណេស៊ី២៧១នាក់នៅប៉ោយប៉ែត
អាជ្ញាធរខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ច រពាក់ព័ន្ធបានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams អគារកម្ពស់៣ជាន់ ១កន្លែង នៅចំណុចផ្លូវស្តង់តាងួន ទល់មុខផ្លូវខាងលិចបុរីដឹផាកស៊ីធី ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយបានរកឃើញជនជាតិឥណ្ឌូនេស៊ី សរុបចំនួន ២៧១ នាក់ ក្នុងនោះមានស្រីចំនួន ៤៥នាក់។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រមូលមករក្សាទុកនូវវត្ថុតាងរួមមាន៖ កុំព្យូទ័រសរុបចំនួន ៣៤១ គ្រឿង និងទូរសព្ទចំនួន ៣៥២ គ្រឿង។
បច្ចុប្បន្ន ជនជាតិឥណ្ឌូនេស៊ី និងសម្ភារៈជាវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី។ ជាងនេះទៀត សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
#Scammer #OnlineCrime #poybet #banteaymeanchey

អាជ្ញាធរខេត្តក្រចេះបានចុះបង្រ្កាបទីតាំងសង្ស័យថាមានការលួចលាក់បង្កប់បទល្មើស Online Scams នៅទីតាំងផ្ទះជួល ១កន្លែង ក្នុងភូមិសាស្ត្រឃុំ២ធ្នូ ស្រុកស្នួល ដោយបានរកឃើញជនជាតិវៀតណាម ថៃ បង់ក្លាដេស ឥណ្ឌូនេស៊ី ចិន មីយ៉ាន់ម៉ា សរុបចំនួន ៣១២នាក់ ក្នុងនោះមានស្ត្រី ចំនួន ៥៦នាក់។

សមត្ថកិច្ច ក៏បានប្រមូលសម្ភារជាវត្ថុតាង រួមមាន កំព្យូទ័រ ចំនួន ៣២៩គ្រឿង, ទូរសព្ទដៃ ១,៦៣០ គ្រឿង ផងដែរ។
បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី។ #Scammer #OnlineCrime