Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

ជនរងគ្រោះដោយសារនាយនគរបាលសង្កាត់៣ ក្រុងព្រះសីហនុធ្វើទារុណកម្ម ទទ្ទឹងរង់ចាំយុត្តិធម៌ដោយសារតែតុលាការមិនទាន់ធ្វើការជម្រះ

លោកកោ វណ្ណឌី ប្រធានសាលាដំបូងខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ជនរងគ្រោះដោយសារនាយនគរបាលសង្កាត់៣ ក្រុងព្រះសីហនុធ្វើទារុណកម្ម ទទ្ទឹងរង់ចាំយុត្តិធម៌ដោយសារតែតុលាការមិនទាន់ធ្វើការជម្រះលើជនជាប់ចោទជានាយប៉ុស្តិនគរបាលអ៊ុក ផាន់ណារ៉េត ទោះបីជា លោកកោ វណ្ឌី ប្រធានសាលាដំបូងខេត្តព្រះសីហនុ និងជាចៅក្រមស៊ើបសួរ បានបញ្ជប់ការស៊ើបសួរតាំងពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤មកម្លេះ។
សាច់ញាតិជនរងគ្រោះ សំណូមពរសាលាដំបូងខេត្តព្រះសីហនុ កំណត់ពេលបើកសវនាការជម្រះក្តី ដើម្បីផ្តល់យុត្តិធម៌គ្រោះ ទាំងផ្លូវកាយ និងផ្លូវចិត្តដោយសារទង្វើឃោរឃៅរបស់លោកអ៊ុក ផាន់ណារ៉េត នាយប៉ុស្តិនគរបាលសង្កាត់លេខ៣នេះ។

ជនជាប់ចោទ និងជានាយប៉ុស្តិនគរបាលសង្កាត់លេខ៣ អ៊ុក ផាន់ណារ៉េត ដែលធ្វើទារណកម្មវាយដំលើប្រជាពលរដ្ឋរងគ្រោះ

 

សូមបញ្ជាក់ថា យោងតាមផេកផ្លូវការរបស់សាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងថា នាព្រឹក ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១០និង៣០នាទី នៅសាលប្រជុំទី២ ជាន់ទី៣ អគារសាលាដំបូង មានកិច្ចប្រជុំផ្ទៃក្នុង ដឹកនាំដោយឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូង និងមានការចូលរួមពី លោកអនុប្រធាន លោក-លោកស្រីចៅក្រម លោកប្រធានលេខាធិការដ្ឋាន លោកប្រធានការិយាល័យ និងមន្រ្តីរាជការពាក់ព័ន្ធ លើរបៀបវារៈ ដូចខាងក្រោម៖
១-ជម្រុញពន្លឿន ចំណាត់ការសំណុំរឿងយុទ្ធនាការ ក្នុងឆ្នាំ២០២៥
២-សំណុំរឿងអទិភាពទាំង៤ (គ្រឿងញៀន, ចរាចរណ៍, អត្រានុកូលដ្ឋាន និងករណីក្មេងទំនើង)
៣-ផ្សព្វផ្សាយ ខ្លឹមសារសន្និបាត តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល
៤-ពន្លឿនចំណាត់ការ សំណុំរឿងជំនុំជម្រះ និងការចេញសាលក្រម, ការចារសាលក្រមស្ថាពរ
៥-បញ្ហាផ្សេងៗ
កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១២ និង៣០នាទី នៅថ្ងៃខែឆ្នាំដដែល ដោយបរិយាកាសរីករាយ ស្និតស្នាល។