Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ បានជូនដំណឹងបញ្ចប់ការស៊ើបសួរសំណុំរឿងព្រហ្មទណ្ឌជនជាប់ចោទ អ៊ុក ផាន់ណារ៉េត ស្នងការខេត្តមិនដកមេប៉ុស្តិ៍នគរបាលសង្កាត់លេខ៣នៅឡើយ

ខេត្តព្រះសីហនុ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ បានជូនដំណឹងបញ្ចប់ការស៊ើបសួរសំណុំរឿងព្រហ្មទណ្ឌជនជាប់ចោទ អ៊ុក ផាន់ណារ៉េត មេប៉ុស្តិ៍នគរបាលសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលចាប់វាយខ្នោៈបង្ខាំងធ្វើទារុណកម្ម ពលរដ្ឋឈ្មោះ រ័ត្ន គន្ធី ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់លោកកោ វណ្ឌី ប្រធានសាលាដំបូងខេត្តព្រះសីហនុ  និងជាចៅក្រមស៊ើបសួរចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។

ទោះបីជា ជនជាប់ចោទ អ៊ុក ផាន់ណារ៉េតមេប៉ុស្តិ៍សង្កាត់លេខ៣ ត្រូវបានអយ្យការអមសាលាដំបូងខេត្តព្រះសីហនុចោទពីបទល្មើស ប្រើហឹង្សាមានស្ថានទម្ងន់ទោស  ប្រព្រឹត្តិនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ក៏ដោយប៉ុន្តែ ស្នងការនគរបាលខេត្តព្រះសីហនុ មិនបានដកដំណែង និងមិនមានវិធានការណាមួយនោះទេ។

ប្រភពពីអ្នកច្បាប់បានឲ្យដឹងថា  បទចោទអំពើហឹង្សាដោយមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ នៃច្បាប់ព្រហ្មទណ្ឌហើយ ដែលអំពើហឹង្សាដោយចេតនា ត្រូវផ្ទន្ទាទោស ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១០ លានរៀល ។

តាមប្រភពពីមន្រ្តីតុលាការខេត្តព្រះសីហនុ បានឲ្យដឹងថា តុលាការ អាចនឹងបើសវនាការជំនុំជម្រះកាត់ក្តីជនជាប់ចោទ អ៊ុក ផាន់ណារ៉េតមេប៉ុស្តិ៍សង្កាត់លេខ៣  នៅពាក់កណ្តាលខែមករាឆ្នាំ២០២៥ខាងមុខ។