បាងកក៖ The Nation បានលើកយកការស្ទង់មតិនាពេលថ្មីៗនេះ ពលរដ្ឋថៃភាគច្រើនជឿជាក់លើយោធាជាងរដ្ឋាភិបាលនៅពេលនិយាយអំពីការដោះស្រាយជម្លោះព្រំដែនដែលកំពុងបន្តជាមួយកម្ពុជា នេះបើយោងតាមការស្ទង់មតិនាពេលថ្មីៗនេះ។
ការស្ទង់មតិនេះធ្វើឡើងដោយវិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ (NIDA Poll) ចាប់ពីថ្ងៃទី 9 ដល់ថ្ងៃទី 11 ខែមិថុនា ដោយយកគំរូអ្នកឆ្លើយសំណួរចំនួន 1,310 ដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅមកពីគ្រប់តំបន់ ប្រវត្តិអប់រំ មុខរបរ និងកម្រិតប្រាក់ចំណូលទូទាំងប្រទេស។
ទាហានថៃបដិសេធការអះអាងរបស់ទំព័រ Facebook ដែលថា កងទ័ពកម្ពុជាប្រដាប់ដោយអាវុធគ្រប់ដៃ បានបិទផ្លូវព្រំដែនថៃ ជាព័ត៌មានក្លែងក្លាយ
កាសែតThe Nation បានរាយការណ៍ថាអ្នកនាំពាក្យកងទ័ពភូមិន្ទថៃ ឧត្តមសេនីយ៍ទោ Winthai Suvari កាលពីថ្ងៃអាទិត្យ បានច្រានចោលការអះអាងរបស់ទំព័រ Facebook ដែលថា កងទ័ពកម្ពុជាប្រដាប់ដោយអាវុធគ្រប់ដៃ បានបិទផ្លូវព្រំដែនថៃ នៅជិត Chong Bok ក្នុងខេត្ត Ubon Ratchathani តំបន់មុំបី ទឹកកម្ពុជា។
លោក វីន ថៃ បាននិយាយថា មិនមានឧប្បត្តិហេតុបែបនេះ ពាក់ព័ន្ធនឹងកងទ័ពកម្ពុជា ឆ្លងកាត់ព្រំដែន ដើម្បីរារាំងផ្លូវឆ្ពោះទៅតំបន់ត្រីកោណ Emeral តំបន់មុំបីខាងកម្ពុជស ដូចការចោទប្រកាន់ដោយទំព័រហ្វេសប៊ុកនោះទេ។

សំឡេងកាំភ្លើងបានឮនៅជិតច្រកព្រំដែន Chong Bok ថាទាហានកម្ពុជាបាញ់ឡើងលើនៅតំបន់មុំបី

ជាមួយគ្នានេះដែរ The Nation បានរាយការណ៍ថា សំឡេងកាំភ្លើងបានឮនៅជិតច្រកព្រំដែន Chong Bok ក្នុងខេត្ត Ubon Ratchathani កាលពីរសៀលថ្ងៃសៅរ៍ ដែលបានជំរុញឲ្យទាហានថៃបង្កើនសន្តិសុខតាមបណ្តោយព្រំដែនកម្ពុជាក្នុងខេត្ត Ubon Ratchathani ស៊ីសាកេត និងខេត្ត Surin។
ប្រភពយោធាបាននិយាយថា គេជឿថាទាហានខ្មែរដែលឈរជើងនៅក្បែរព្រំដែនបានបាញ់កាំភ្លើងរបស់ខ្លួនទៅលើអាកាសជិត Chong Bok ក្នុងឃុំ Dome Pradit ស្រុក Wang Nam Yuen ខណៈទាហានថៃកំពុងជួសជុលផ្លូវក្បែរនោះ។