អធិការបតី Friedrich Merz បានប្រកាសថា ប្រទេសអាល្លឺម៉ង់បានដកការរឹតបន្តឹងលើរយៈចម្ងាយនៃការវាយប្រហារលើប្រទេសរុស្ស៊ីសម្រាប់អ៊ុយក្រែន។
លោក Merz បានសង្កត់ធ្ងន់ថា “យើងនឹងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់យើង ដើម្បីបន្តគាំទ្រអ៊ុយក្រែន។ នេះក៏មានន័យថា វាលែងមានដែនកំណត់លើអាវុធដែលយើងផ្គត់ផ្គង់ទៀតហើយ។ ឥឡូវនេះ អ៊ុយក្រែនក៏អាចការពារខ្លួនដោយការវាយលុកទីតាំងយោធានៅក្នុងប្រទេសរុស្ស៊ីផស្ផងដែរ”។
អ្នកនាំពាក្យរបស់លោកពូទីន លោក Peskov អះអាងថា ការសម្រេចចិត្តដែលអាចធ្វើទៅបានដោយបណ្តាប្រទេសអឺរ៉ុបក្នុងការដកការរឹតបន្តឹងរយៈចម្ងាយលើអាវុធដែលផ្គត់ផ្គង់ដល់អ៊ុយក្រែន “ផ្ទុយនឹងសេចក្តីប្រាថ្នារបស់ទីក្រុងម៉ូស្គូសម្រាប់ការដោះស្រាយនយោបាយ”។
In this article: