បញ្ជូនអតីតប្រធានាធិបតីហ្វីលីពីន Duterte តាម Private Jet ចេញពីទីក្រុងម៉ានីល ទៅទីក្រុងឡាអេ ប្រទេសហូឡង់
អន្តរជាតិ៖ បន្ទាប់ពីចាប់ខ្លួន អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នាយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ លោក Duterte ត្រូវបានបញ្ជូនតាមយន្តហោះឯកជន (Private Jet) ចេញពីទីក្រុងម៉ានីល ទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ ទីដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅទីនោះ។
សូមជម្រាបថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានចាប់ឃាត់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្រោយពេលរូបលោកបានធ្វើដំណើរពីទីក្រុងហុងកុង មកដល់អាកាសយានដ្ឋានក្នុងទីក្រុងម៉ានីលវិញ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោក ពាក់ព័ន្ធនឹងសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោកដែលបានសម្លាប់មនុស្សរាប់ពាន់នាក់៕
In this article:
