អន្តរជាតិ៖ សហរដ្ឋអាមេរិកបានយល់ព្រមដកបម្រាមដែលបានចេញថ្មីៗនេះលើការគាំទ្រអាវុធ និងការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន បន្ទាប់ពីកិច្ចពិភាក្សាជាមួយគណៈប្រតិភូអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារ។
សេចក្តីប្រកាសព័ត៌មាន ដែលចេញដោយការិយាល័យប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីកិច្ចពិភាក្សាបាននិយាយថា សហរដ្ឋអាមេរិកកំពុងលុបចោលការផ្អាកភ្លាមៗក្នុងការចែករំលែកព័ត៌មានសម្ងាត់ និងការស្តារជំនួយសន្តិសុខដល់អ៊ុយក្រែន ។
ថ្មីៗនេះ សហរដ្ឋអាមេរិកបានផ្អាកជំនួយយោធា ជំនួយការស៊ើបការណ៍ និង ការដឹកជញ្ជូនសព្វាវុធសំខាន់ៗ ទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការឈ្លោះប្រកែកគ្នារវាងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃទី 28 ខែកុម្ភៈ។
ជាលទ្ធផលនៃកិច្ចពិភាក្សាដែលមានរយៈពេលជាងប្រាំបីម៉ោងនេះ អ៊ុយក្រែន និងអាមេរិកបានព្រមព្រៀងគ្នាលើផែនការឈប់បាញ់រយៈពេល 30 ថ្ងៃ៕
