Connect with us

Hi, what are you looking for?

Mekong News

អន្តរជាតិ

Macron៖ អឺរ៉ុបកំពុងឈានចូលយុគសម័យថ្មី ការគំរាមកំហែងពីរុស្ស៊ីបានពង្រីកដល់យើងទាំងអស់គ្នា

ប្រធានបទសំខាន់ៗនៃសុន្ទរកថា របស់ប្រធានាធិបតីបារាំង៖

🔹នៅឆ្នាំ 2030 រុស្ស៊ីចង់ប្រមូលទាហានបន្ថែមចំនួន 3 លាននាក់ និងផលិតរថក្រោះចំនួន 4,000 គ្រឿង។

🔹 ស្ថានភាពពេលនេះពិតជាគ្រោះថ្នាក់ណាស់សម្រាប់ពួកយើង ដោយសារសកម្មភាពរបស់រុស្ស៊ី។

🔹 យើងនឹងបន្តជួយអ៊ុយក្រែនឱ្យសម្រេចបានសន្តិភាពតាមលក្ខខណ្ឌរបស់ខ្លួន។

🔹 សន្តិភាព​មិន​អាច​បញ្ចប់​តាម​លក្ខខណ្ឌ​របស់​រុស្ស៊ី​ទេ។

🔹យើងមិនអាចទុកចិត្តរុស្ស៊ីបានទេ វាបានបំពានលើកិច្ចព្រមព្រៀងទីក្រុង Minsk ។

🔹 យើងត្រូវរៀបចំសម្រាប់ការពិតដែលថាសហរដ្ឋអាមេរិកនឹងមិននៅខាងយើងទេ។

🔹 យើងនឹងវិនិយោគលុយយ៉ាងច្រើនក្នុងវិស័យការពារជាតិ ការសម្រេចចិត្តសំខាន់ៗនឹងធ្វើឡើងនៅថ្ងៃខាងមុខ។

🔹អាមេរិកអាចនឹងដំឡើងពន្ធលើសហភាពអឺរ៉ុប។

🔹ខ្ញុំបានសម្រេចចិត្តចាប់ផ្តើមការពិគ្រោះយោបល់ស្តីពីការការពារនុយក្លេអ៊ែររបស់អឺរ៉ុប។