Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរខេត្តស្ទឹងត្រែអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានប្រសិទ្ធភាព

ខេត្តស្ទឹងត្រែង – មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៅខេត្តស្ទឹងត្រែងរួមគ្នាបន្តការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែល្អជាងមុន ដើម្បីបង្កើនជំនឿចិត្តទៅដល់ប្រជាពលរដ្ឋតាមរយៈការផ្តល់សេវាសាធារណៈបានលឿននិងរហ័ស។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបចលនាការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ ធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង លោក ទូច ណារ៉ុថ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យនិងជំរុញការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានមានប្រសាសន៍ថា គ្រប់អាជ្ញាធរនិងសមត្ថកិច្ចនៅតាមបូលដ្ឋាន ជាពិសេស មេភូមិ មេឃុំ ចៅសង្កាត់ មន្ត្រីប៉ុស្តិ៍រដ្ឋបាល ត្រូវ ផ្ដល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពល្អប្រសើរឡើងជាងមុន។
លោក មានប្រសសន៍ទៀតថា អាជ្ញាធរត្រូវធ្វើជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយប្រជាពលរដ្ឋទេ ហើយរាល់កិច្ចការងារដែលប្រជាពលរដ្ឋមករកពឹងពាក់ត្រូវដោះសា្រយជូនពួកគាត់។ (សំឡេង)ឱ្យមេប៉ុស្តិ៍ឲ្យមេឃុំធ្វើហើយ គាត់នៅត្រង់ណា យកទៅឱ្យគាត់ ដែលគាត់ត្រូវការយើង  យើងស៊ីញ៉េហើយ  មិនបាច់ឱ្យគាត់មកយកទេ  យើងជិះម៉ូតូយកទៅឲ្យគាត់ល្អណាស់  គាត់ចង់បានមេឃុំមេប៉ុស្តិ៍និង  យកឯកសារដែលគាត់ត្រូវការទៅ  ឲ្យគាត់ គាត់ស្រឡាញ់យើង    ហើយគាត់ផ្ដល់ព័ត៌មានឱ្យយើងទៀត   មិនខុសអីពីយើងធ្វើវេទិកាសាធារណៈទេ  មនុស្សច្រើនគាត់អត់ប្រាប់យើងទេ  យើងទៅដល់ផ្ទះមានរឿងអី    គាត់ប្រាប់យើងទាំងអស់ ។
លោក ប៉ែន លីណាត អភិបាលរងខេត្ត បានឡើកឡើងដែរថា ចំណុចនេះជាយន្តការដ៍ល្អ ហើយរដ្ឋបាលខេត្ត ក៍ដូចជាអាជ្ញាធរនៅតាមមូលដ្ឋន  នឹងសហការគ្នាឲ្យល្អអនុវត្តឱ្យមានប្រសិទ្ធភាព  ទៅលើការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចនេះ ។
សូមបញ្ជាក់ថា ការងារអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនៅខេត្តស្ទឹងត្រែងអនុវត្តបានល្អប្រសើរជាងឆ្នាំចាស់ ព្រោះករណីបទល្មើស ករណីគ្រឿងញៀនមានការថយចុះ ជាសញ្ញាមួយបង្ហាញពីការផ្តល់សេចក្តីសុខសុវត្ថិភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ៕