ខេត្តស្ទឹងត្រែងៈ គម្រោងដេញថ្លៃផ្លូវបេតុងអាមេ ដែលមានប្រវែង០,៥០០គីឡូម៉ែត្រ ទទឹង០៥ម៉ែត្រ កម្រាសបេតុង ០,១៥មម ដែក១០មម ចន្លោះនៃចងដែកនិមួយៗ ២០០មម ម៉ាកVAS295 សីម៉ុងម៉ាកអ៊ូដ្ឋ
១ប៉ាវ៥០គីឡូក្រាម ក្នុងនោះមានទោលមុខកាត់ ០,៨ម៉ែត្រ ប្រវែង៧ម៉ែត្រ ចំនួន០៤កន្លែង និងដាក់ស្លាកសញ្ញាគម្រោង ចំនួន០១ ដោយមានតម្លៃបាន់ស្មាន (២៩១,៧០០,០០០ រៀលគត់)។
កម្មវិធីនេះបានរៀបចំដំណើការ ដាក់ឲ្យដេញថ្លៃទៅតាមពេលវេលា ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាឃុំអូរម្រះ ដោយមានតំណាងក្រុមហ៊ុនចំនួន៦ ដាក់ដេញថ្លៃ ប្រគូតប្រជែង អ្នកឈ្នះដោយមានតម្លៃទាបជាង។ ក្រោយបញ្ចប់ការដេញថ្លៃ រយៈ៧ថ្ងៃក្រុមហ៊ុនអ្នកឈ្នះពាក្យស្នើសុំ ទៅតាមច្បាប់បទដ្ឋាន គតិយុធ្ធ និងដាក់សំណើរសាងសង់ផ្លូវ នៅសាលាឃុំដែលក្រុមហ៊ុនខ្លួនដេញបាន រយៈពេល៤៥ថ្ងៃ ដើម្បីអនុវត្តសាងសងផ្លូវបន្ត បើពុំដូច្នោះទេម្ចាស់គម្រោង និងស្នើសុំដកសិទ្ធពីរការដេញថ្ងៃ ក្រុមហ៊ុននេះចេញពីរបញ្ចីដេញថ្លៃ។
ជាក់ស្តែងយើងឃើញហើយថាៈ គម្រោងការដាក់ដេញថ្លៃផ្លូវ អភិវឌ្ឍន៍ភូមិឃុំ សង្កាត់ ទៅតាមពេលវេលា ថ្ងៃ ខែកំណត់ របស់ក្រសួងមហាផ្ទៃ ដែលចំណាយប្រាក់រាប់សឹបលានរៀល ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ស្របពេលប្រទេសជាតិយើងមានសន្តិភាព ទើបមានការអភិវឌ្ឍន៍។ បង្កើតឲ្យមានក្រុមហ៊ុនជាច្រើន ចូលរួមប្រគួតប្រជែង លក្ខណៈយុត្តិធម៌ ដើម្បីទទួលយកក្នុងការ សាងសងផ្លូវក្នុងមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ផ្លូវ។ តែផ្ទុយទៅវិញ មានក្រុមហ៊ុនមួយចំនួន មានលក្ខណៈ ចរឹកនិងកាយវិការ មិនសមរម្យ ក្នុងពេលគម្រោងឃុំសង្កាត់ ដាក់ឲ្យដំណើការដេញថ្លៃម្តងៗ មានភាពរញ៉េរញ៉ៃ ដូចជាគ្មានសណ្តាប់ធ្នាប់ មកហើយមិនដាក់ស្រោមសំបុត្រខ្លួន ចូលប្រអប់សំបុត្រដែលឃុំ សង្កាត់រៀបចំទុក។
ក្នុងនាមខ្កួនជាប្រធាន ឬតំណាងឲ្យក្រុមហ៊ុននិមួយៗ ដែលចុះបញ្ចីនៅក្រសួងមហាផ្ទៃ ទទួលស្គាល់ត្រឹមត្រូវ។ ជាក់ស្តែងគេសង្គេតឃើញថាៈ មុនការដាក់ដេញថ្លៃ អ្នកដំណាងឲ្យក្រុមហ៊ុននិមួយៗ បែជាដើខ្សឹមខ្សៀវគ្នា ដូចមានការរៀបចំទុកឲ្យអ្នកឈ្នះ ដើម្បីបានលុយទឹកតែចែកគ្នាមែនឬ ពេលរៀបត្រូវ អាចមានស្រោមសំបុត្រច្រើន ដែលគេហៅថាៈ (រៀបចំគម្រោងប្លន់) បើរៀបមិនត្រូវ គម្រោងដេញថ្លៃ ព្រោះតែប្រយោជន៍នោះ គេហៅថាៈ គម្រោងដេញថ្លៃនេះ (ត្រូវបានបែក) ឬក៏គម្រោងនេះត្រូវបានឆា ឬបរាជ័យក្នុងការដេញថ្លៃថ្ងៃនេះ ដល់ពេលម៉ោងកំណត់ គ្មានអ្នកដាក់ស្រោមសំបុត្រ ឬមានតែមួយនោះ ឃុំសង្កាត់ ដែលជាម្ចាស់គម្រោង ប្រកាសរំសាយ ត្រូវបានលើកទៅថ្ងៃក្រោយវិញ។
សូមបញ្ចាក់ថាៈ នៅសាលាឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ត្រូវបានបរាជ័យមួយដងរួចមកហើយ ដោយមានអ្នកតំណាងក្រុមហ៊ុនជាច្រើន មានវត្តមាន ជាក់ស្តែងមានតែស្រោមសំបុត្រមួយ ដល់ម៉ោងពេលវេលាកំណត់ លោកស្រីមេឃុំត្រូវបានលើកមកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ ដោយមានតំណាងក្រុមហ៊ុនចំនួន៦ អ្នកឈ្នះបានទៅលើក្រុមហ៊ុនឈ្មោះកែវ វណ្ណា ក្រុមហ៊ុនឈ្មោះកែវ គឹមហេង ខន់ស្ត្រាក់សិន ឯ ក ក្នុងតម្លៃទាបជាងគេ (១៧៥,០៤០,០០០រៀលគត់) ក្នុងតម្លៃបាន់ស្មានៈ (២៩១,៧០០,០០០រៀលគត់)។ ក្នុងនោះក៏មានអ្នកតំណាងក្រុមហ៊ុន ជាច្រើននាក់មិនបានឡើងមកដាក់ស្រោមសំបុត្រខ្លួន តាមពេលវេលាម៉ោងកំណត់នោះទេ!។ ដោយឃើញមានដៃកាន់ស្រោមសំបុត្រគ្រប់ដៃ តែមិនដាក់ស្រោមសំបុត្រ ក្នុងប្រអប់សំបុត្រដើម្បីប្រគួតប្រជែង។ បែជាដើខ្សឹមដាក់ត្រជៀកគ្នា ឲ្យដឹងអំពីតម្លៃមុន បើត្រូវចែកលុយថ្លៃទឹកតែគ្នាត្រូវទើបគេដាក់ស្រោមសំបុត្រ ចូលប្រអប់សំបុត្រ។ ឯណាទៅយុត្តិធម៌ បានត្រឹមតែមកសំដែង ឬដេញយកថវិការជាតិ បានមកពីរាស្ត្រ យកមកចែកគ្នាចាយ។ ដល់ពេលសាងសង់ផ្លូវវិញ គ្មានគុណភាព ព្រោះអស់លុយខ្វះថវិការចាប់ផ្តើមលួច និងកឹបគេងសម្ភារ:គ្រប់មុខ សូម្បីតែខ្សាច់គ្រោះ ស៉ីម៉ង់ក៏លួចទៀត បូករួមទាំងបច្ចេកទេស និងគ្មានការទំនួលខុសត្រូវ។
ប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្មណ៍ ចំពោះក្រុមហ៊ុនដែលដេញថ្លៃ បានក្នុងគម្រោងដេញថ្លៃសាងសង់ផ្លូវនិមួយៗ ពុំមានទំនួលខុសត្រូវ ធ្វើឲ្យផ្លូវឆាប់ខូច គ្មានគុណភាព ទៅតាមស្ទង់ដាបច្ចេកទេស បទដ្ឋានគតិយុត្ត។ ពួកគាត់ក៏បានស្នើសុំ ឲ្យក្រុមហ៊ុនយកចិត្តទុកដាក់ ដូចបានមានចែងក្នុងគម្រោង ដែលមានស្រាប់។ បើពុំដូច្នេះទេ សូមស្នើសុំដល់ឃុំ សង្កាត់ ដែលជាម្ចាស់គម្រោង មេត្តាពិនិត្យលក្ខណ:សម្បត្តិ លើបុគ្គល់ដែលជា អ្នកតំណាងក្រុមហ៊ុននិមួយៗ ដែលដេញបាន ត្រូវយកចិត្តទុកដាក់ផង ព្រោះថវិការទាំងនេះ ជាថវិការជាតិ បានមកពីរការបង់ពន្ធរបស់ពលរដ្ឋ។ មួយវិញទៀតតើថវិការដែលសល់ ពីការដេញបាននោះយកទៅណា? ឬក៏លុយសល់ពីរការដេញគម្រោង សិក្សាបន្តសល់ចែកគ្នាថ្លៃទឹកតែ៕ សូម្បីតែអ្នកសារព័ត៌មាន មួយចំនួន ដើតាមគម្រោងដេញថ្លៃ ឃុំសង្កាត់នេះ ខ្លះក៏ពុំបានគិតពីរការឆ្លុះបញ្ចាំង ការពិតដែលកើតចេញ ពីរភាពរញ៉េរញ៉ៃ ខ្សឹបខ្សៀវគ្នា រាល់អាកប្បកិរិយា របស់តំណាងក្រុមហ៊ុននិមួយៗឡើយ តើនេះព្រោះតែប្រយោជន៍មែនឬ បើដូច្នេះមែនតើផ្លូវដែលសាងសង់ កើតចេញពីរការដេញថ្ងៃនេះ មានគុណភាព រឹងមាំបានយូរអង្វែងដែរឬទេ?។
