ខេត្តស្ទឹងត្រែង៖ ករណីបុរសម្នាក់មិនដឹងថាឈឺចិត្តស្អិតទ្រូងយ៉ាងណាទេទើបសម្រេចចិត្តធ្វើអត្តឃាតបានសម្រេចតាមបំណង។

ករណីនេះបានកើតឡើងនៅក្នុងភូមិឃុំក្បាលរមាសចាស់ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយសារតែវិបត្តិគ្រួសាររ៉ាំរ៉ៃ ទើបយុវជនវ័យ ១៩ឆ្នាំនេះ បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយការចងក នៅក្នុងព្រៃមិនឲ្យអ្នកណាដឹង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះថា នៅ វេលាម៉ោង ៤:៥០នាទីរសៀល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសេសាន សហការជាមួយការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលរមាស និងតំណាងអាជ្ញាធរភូមិ បានចុះពិនិត្យទីតាំងកើតហេតុបន្ទាប់ពីទទួលបានព័ត៌មានថាមានមនុស្សចងកសម្លាប់ខ្លួននៅក្នុងព្រៃ ឆ្ងាយពីភូមិ ដើម្បីពិនិត្យមើលក្រែងលោជាករណីឃាតកម្ម។
សកម្មភាពចុះទៅនេះដោយមានការអនុញ្ញាតពី លោក ស៊ិន សុហឹង ព្រះ
រាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង សមត្ថកិច្ចបានបង្កើតគណៈកម្មការចម្រុះដើម្បីធ្វើកោ
សល្យវិច័យ និងពិនិត្យសពនៅវេលាម៉ោង ៤:៥៨នាទីរសៀល ថ្ងៃដដែល។
តាមការបញ្ជាក់ពីសមត្ថកិច្ច សពជនរងគ្រោះមាន
ឈ្មោះ សារិត ខ្នី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅចំណុចភូមិក្បាលរមាសចាស់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ជនរងគ្រោះបានប្រើប្រាស់ខ្សែអង្រឹងចងកជាប់នឹងដើមកណ្តុលក្នុងព្រៃឆ្ងាយពីផ្ទះ។
ប្រភពពីក្រុមគ្រួសារអោយដឹងថា ដើមហេតុដែលនាំឱ្យកើតមានរឿងរ៉ាវសោកសៅនេះ គឺបណ្តាលមកពីវិបត្តិគ្រួសារដ៏តឹងតែង ។ហើយកន្លងមក ឪពុករបស់ជនរង
គ្រោះតែងតែបង្កជម្លោះក្នុងគ្រួសារជារឿយៗ លុះដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឪពុកបានដោះទ្រុងគោយន្តចោល និងកម្ទេចមិនឱ្យគ្រួសារប្រើប្រាស់ឡើយ ដែលធ្វើឱ្យជនរងគ្រោះតូចចិត្តយ៉ាងខ្លាំង ហើយបានរត់ចូលទៅក្នុងព្រៃបាត់
លុះមកដល់ព្រឹកថ្ងៃទី២១ ខែកក្កដា វេលាម៉ោងប្រមាណ ៩:០០នាទីព្រឹក បងប្រុសបង្កើ
តបានដើរស្វែងរកប្អូន រហូតដល់ប្រទះឃើញប្អូនប្រុសចង
ក.សម្លាប់ខ្លួននៅលើដើមកណ្តុលស្លាប់នៅក្នុងព្រៃបាត់ទៅហើ
យ។
ផ្អែកលើលទ្ធផលនៃការពិនិត្យកោសល្យវិច័យយ៉ាងល្អិតល្អន់របស់សមត្ថកិច្ចជំនាញ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួនឯងពិតប្រាកដមែន ។
ដោយសារតូចចិត្តនឹងវិបត្តិគ្រួសារ ហើយករណីនេះពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌណាមួយឡើយ។បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ជូនគ្រួសារ ដើម្បីរៀបចំពិធី
បុណ្យតាមប្រពៃណី៕
គឹមហឿនថ្ងៃទី២៣ កក្កដា ២០២៦
