កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា ពីមុនមកល្អហើយ ប៉ុន្តែយើងត្រូវបន្តខិតខំឱ្យបានល្អទៅមុខទៀត ធ្វើយ៉ាងណាកុំឱ្យ (Online Scams) បំផ្លាញអនាគតយុវជន និងប្រទេសជាតិរបស់យើង ថ្លែងបែបនេះក្នុង
កិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ដោយបានដាក់ចេញញនូវ ផែនការជាយុទ្ធសាស្ត្រ កំណត់ និងគ្រប់គ្រងបាននូវបណ្តាទីតាំង ដែលសង្ស័យមានការ ប្រមូលផ្តុំមនុស្សរស់នៅប្រកបអាជីវកម្មផ្សេងៗ ជាលទ្ធផលធ្វើឱ្យក្នុងភូមិសាស្ត្រខេត្តកំពង់ចាម់ ពុំមានទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ ទាំងនេះ អាស្រ័យដោយយើងបានចាត់វិធានការណ៏នានាជាប់ជាប្រចាំពីចម្ងាយ កំណត់គោលដៅមុន ចុះពិនិត្យ និងពង្រាយកម្លាំងតាមគោលដៅ ដែលនឹងអាចមានការហើរចូលពី ខាងក្រៅនូវមុខសញ្ញាសង្ស័យបានទាន់ពេលវេលា ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ការងាររដ្ឋបាលចំហរតាមដងផ្លូវសាធារណៈ កម្លាំងជំនាញយើងបានធ្វើការបង្ក្រាបបទល្មើស ៧លើក ឃាត់ខ្លួនមនុស្ស ៥៨នាក់ ដែលជាជនជាតិចិនធ្វើដំណើរចូលក្នុងខេត្តកំពង់ចាម ដោយគ្មានលិខិតឆ្លងដែន (ខុសច្បាប់) បញ្ជូនខ្លួនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ជាបទពិសោធន៍ក្នុងការអនុវត្តការងារប្រឆាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បន្ទាប់ពីទទួលបានបទបញ្ជា លេខ០១ និង អនុក្រឹត្យលេខ០៣របស់រាជរដ្ឋាភិបាលកម្ពុជា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានច្បាមជាប់នៅនឹងដៃ និងឈានទៅគ្រប់គ្រងភ្លាមៗ នូវគោលដៅសំខាន់ៗចំនួន ៤០២ទីតាំង និងកន្លែងផ្សេងៗ ៧១៤ទីតាំង រួមទាំងដាក់ចេញនូវ វិធានការផ្សព្វផ្សាយ ចំនួន ២៧៧៦លើក ផងដែរ ៕
