Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

សមត្ថកិច្ចខេត្តសៀមរាបបង្ក្រាបបទល្មើសព្រៃឈើចំនួន២២ទាំងទីតាំង នៅស្រុកជីក្រែង

ខេត្តសៀមរាប៖ទីតាំងកែច្នៃឈើចំនួន ២២ ទីតាំងនៅក្នុងមូលដ្ឋានស្រុកជីក្រែងត្រូវបានសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាប។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ដោយក្រុម

ការងារផ្នែករដ្ឋបាលព្រៃឈើជីក្រែង នៃខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយគណៈបញ្ជាការឯកភាពស្រុកជីក្រែង បានចុះអនុវត្តបង្ក្រាបរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត។

សមត្ថកិច្ចរដ្ឋបាលព្រៃឈើបានឲ្យដឹងថា បទល្មើសព្រៃឈើ ចំនួន២២ទីតាំង ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ដោយបានដកហូតវត្ថុចាប់យក រួមមាន៖
១-តាបឈូសច្រៀកឈើ ចំនួន០៥គ្រឿង
២-ម៉ាស៊ីនគោយន្តអូសគ្រឿងចក្រ ចំនួន១១គ្រឿង
៣-ផ្លែរណារថាស ចំនួន០៨ផ្លែ
៤-ម៉ូទ័រអូស ចំនួន០១គ្រឿង
៥-ស្នួរច្រៀកឈើ ចំនួន១០គ្រឿង
៦-ម៉ាស៊ីនបញ្ឈរវៀលឈើ ចំនួន០២គ្រឿង។

ចំពោះវត្ថុតាងចាប់យកទាំងអស់ត្រូវបានយកមកថែរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើជីក្រែង ស្ថិតនៅក្នុងភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ktnpost