Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ថៃនឹងធ្វើបត្យាប័ន ស៊ឺ ហ្ស៊ឺជាំង ដែលជាមេល្បែងស៊ីសងទៅប្រទេសចិន

បាងកក៖ តុលាការឧទ្ធរណ៍ថៃបានគាំទ្រដីកាធ្វើបត្យាប័នប្រឆាំងនឹងមេល្បែងស៊ីសងជនជាតិចិនម្នាក់ បន្ទាប់ពីការប្រយុទ្ធផ្នែកច្បាប់ជាងបីឆ្នាំ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ព្រះរាជអាជ្ញាថៃនៅថ្ងៃចន្ទ (ថ្ងៃទី១០ ខែវិច្ឆិកា)។

ស៊ឺ ហ្ស៊ីជាំង អាយុ៤៣ឆ្នាំ ជាជនជាតិចិន ដែលក៏កាន់លិខិតឆ្លងដែនកម្ពុជាផងដែរ ត្រូវបានចាប់ខ្លួនដោយប៉ូលីសថៃក្នុងខែសីហា ឆ្នាំ២០២២ តាមដីកាអន្តរជាតិ និងសេចក្តីជូនដំណឹងក្រហមរបស់ប៉ូលីសអន្តរជាតិ (Interpol) ដែលស្នើសុំដោយទីក្រុងប៉េកាំង ដែលបានចោទប្រកាន់គាត់ពីបទដំណើរការប្រតិបត្តិការល្បែងស៊ីសងតាមអ៊ីនធឺណិតខុសច្បាប់។

តុលាការព្រហ្មទណ្ឌថៃបានបញ្ជាឱ្យធ្វើបត្យាប័នគាត់ទៅប្រទេសចិនក្នុងខែឧសភា ឆ្នាំ២០២៤ ប៉ុន្តែក្រុមមេធាវីរបស់គាត់បានប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ ដោយអះអាងថាដីកានេះបានរំលោភច្បាប់។ កាលពីខែមុន តុលាការធម្មនុញ្ញថៃបានសម្រេចថា ដីកាធ្វើបត្យាប័ននេះគឺស្របច្បាប់។

សេចក្តីថ្លែងការណ៍របស់ព្រះរាជអាជ្ញាថៃបាននិយាយថាស៊ឺ ហ្ស៊ីជាំង នឹងត្រូវបានធ្វើបត្យាប័នទៅកាន់ប្រទេសចិន “ដើម្បីជំនុំជម្រះពីបទដំណើរការកាស៊ីណូខុសច្បាប់” ដោយបន្ថែមថា បទល្មើសដែលត្រូវបានចោទប្រកាន់របស់គាត់ក៏រួមបញ្ចូលទាំងការបង្កើត និងដំណើរការគេហទំព័រល្បែងស៊ីសងចំនួន ២៣៩ ដែលមានដើមទុនចរាចរជាង ១២,៦៣ ពាន់ពាន់លានបាត ប្រមាណ៣៨៥ ពាន់លានដុល្លារអាមេរិក។