ខេត្តព្រះសីហនុ-សមត្ថកិច្ចជំនាញបំបែកសំណុំរឿងករណីប្លន់សម្លាប់បណ្ដាលឲ្យបុរសវយ័ចំណាស់ម្នាក់ស្លាប់ ដោយបង្ក្រាបជនសង្សយ័បានត្រឹមរយៈពេលបួនម៉ោង។
នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២២និង២០នាទី កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បំបែកករណីប្លន់សម្លាប់បណ្ដាលឲ្យជនរងគ្រោះស្លាប់ នៅផ្ទះលក់អេតចាយមួយកន្លែងស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
ក្រោយពីការស្រាវជ្រាវ និងសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ ភេទប្រុស និងដកហូតវត្ថុតាងជាច្រើន រួមមានទូរស័ព្ទ ៤គ្រឿង ហិបដែកសុវត្ថិភាព ម៉ូតូ ២គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។
ជនរងគ្រោះមានឈ្មោះ ង៉ូវ ឡុង ភេទប្រុស កើតឆ្នាំ ១៩៤២ ជនជាតិខ្មែរ ។
ជនសង្ស័យ សរុប ៣នាក់ ជនជាតិខ្មែរ ។
សម្ភារបាត់បង់ ប្រាក់ប្រមាណ ២៤ លានរៀល និងទូរស័ព្ទ ៣គ្រឿង ។
ករណីខាងលេី បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ ៕
