ស៊ូរ៉ាត់ថានី (ថៃ)៖ បុរសបួននាក់ដែលចោទថាបានប្រើដ្រូនដើម្បីស្វែងរកមុខសញ្ញាងាយស្រួលមុនពេលចូលគាស់ផ្ទះជួលជនបរទេសត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥។
ប៉ូលិសទេសចរណ៍បានចាប់ខ្លួនជនជាតិមីយ៉ាន់ម៉ាទាំង៤នាក់អាយុពី២៥ដល់៣០ឆ្នាំនៅផ្ទះជួលមិនបានចុះបញ្ជីក្នុងភូមិ៣លើកោះផាន់ណានម៉ោង៥និង៣០នាទីល្ងាចថ្ងៃអង្គារ។
ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងអំពីការលួចជាញឹកញាប់ពីកន្លែងស្នាក់នៅរបស់អ្នកទេសចរនៅលើកោះពេញព្រះច័ន្ទ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានសារភាពថា ខ្លួនបានប្រើប្រាស់ដ្រូន ដើម្បីឈ្លបយកការណ៍តាមផ្ទះជួលឲ្យភ្ញៀវទេសចរណ៍ ដោយស្វែងរកទ្វារចាក់សោរ និងរបស់មានតម្លៃដែលមិនមានអ្នកមើលថែ។ ពេលរកឃើញមុខសញ្ញាស្រួលក៏ចូលគាស់ផ្ទះ ។
ពួកគេបានសារភាពថា ពួកគេបានចំណាយប្រាក់ដែលពួកគេរកបានទៅលើថ្នាំញៀន។ ប៉ូលិសបានរកឃើញថ្នាំញៀនមេតំហ្វេតាមីន៦៦គ្រាប់នៅក្នុងដៃជនសង្ស័យ៕

ប៉ូលិសទេសចរណ៍ជាមួយបុរសមីយ៉ាន់ម៉ាបួននាក់ដែលត្រូវបានចោទប្រកាន់ថាបានប្រើដ្រូនដើម្បីកំណត់គោលដៅផ្ទះសម្រាប់ការលួចនៅកោះ Phangan កាលពីថ្ងៃអង្គារ។ (រូបថត៖ ប៉ូលីស)