ខេត្តស្ទឹងត្រែង: កម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនបុរសជនជាតិចិន ៩នាក់ ក្រោយពីការឃាត់រថយន្តមួយគ្រឿង ឆែកឆេរឃើញមានសម្ភារៈជាច្រើនគួរឲ្យសង្ស័យថា ជាក្រុមឧក្រិដ្ឋជនដែលជាប់ពាក់ព័ន្ធ នឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ នៅគោលដៅត្រួតពិនិត្យ នៅចំណុចគល់ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គស្ទឹងត្រែងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅក្នុងប្រតិបត្តិការបង្រ្កាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ ដែលប្រចាំការត្រួតពិនិត្យគោលដៅនោះ បានឃាត់រថយន្ត១គ្រឿង និងបុរសជនជាតិចិន ៩នាក់ និងបានដកហូតទូរស័ព្ទដៃ ១០គ្រឿង រួមទាំងសម្ភារៈមួយចំនួនទៀត ដើម្បីរក្សាទុកជាវត្ថុតាង។

In this article: