ស្វាយរៀង÷នគរបាលក្រុងស្វាយរៀង បានឃាត់ខ្លួនក្រុមក្មេងទំនើង ២ក្រុម មាន ៥នាក់ ដែលធ្វើសកម្មភាពជិះម៉ូតូដេញវាយគ្នា កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ២២និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានទទួលព័ត៌មានតាមរយ:លេខទូរស័ព្ទ ថាមានក្មេងទំនើង ២ក្រុម កំពុងធ្វើសកម្មភាពជិះម៉ូតូដេញវាយគ្នា ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ក្រោយទទួលបានព័ត៌មានរួចមក និងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលបាលខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានធ្វើការស៊េីបអង្កេតស្រាវជ្រាវ និងត្រួតពិនិត្យកន្លែងកេីតហេតុ រួចសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ប្រុសនិងបន្តស្រាវជ្រាវទៀតឈាន ទៅឃាត់ខ្លួនជនសង្ស័យ ០៣នាក់បន្ថែមទៀត។

លោកស្នងការ ពេជ្រ វីរៈ (រូបភាព និងអត្ថបទ៖ ស្នងការនគរបាលខេត្តស្វាយរៀង)
បច្ចុប្បន្នក្មេងទំនើងទាំង ០៥នាក់ នៃក្រុមក្មេងទំនើងទាំង ០២ក្រុម កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
