ខេត្តបាត់ដំបង៖ក្រុមឈ្មួញបាននឹងកំពុងប្រើគ្រឿងចក្រ ធ្វើសកម្មកាយយកអាចម៍នៅជាប់ជើងភ្នំតាសុិបយកលក់ ស្ថិតនៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃត្រង់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ។ដោយអ្នកសារព័ត៌មានបានចុះចុះទៅ កន្លែងកាយដីភ្នំខាងលើទាំងទិដ្ឋភាពចាស់និងទិដ្ឋភាពថ្មីមានភាពរីករិលតាមជើងភ្នំ។
ប្រភពពីអ្នកបើករថយន្តដឹកដីបានឲ្យដឹងថា គ្រឿងចាក់ខាងលើជារបស់ឈ្មោះគឹម ស៊្រៀន ។ ឈ្មោះគឹមស៊ៀន ម្ចាស់គ្រឿងចក្របានបញ្ជាក់ថាគ្រឿងចក្ររបស់លោកពិតជាមិនមានច្បាប់ពីក្រសួងរ៉ែថាមពលនោះទេ ? លោកបញ្ជាក់បន្ថែមថា ប៉ុន្មានថ្ងៃមុននេះលោកបានទំនាក់ទំនងទៅជំនាញអាជ្ញាធរស្រុកដែរប៉ុន្តែលោកនៅមិនទាន់ទទួលបាន ដំណឹង ពីសាលាស្រុកនៅឡើយទេ (ច្បាប់អនុញ្ញាត)។

ពាក់ព័ន្ធនិងទីតាំងកាយដីជើងភ្នំខាងលើ
លោកយ៉ន សង្ហា អភិបាលរងស្រុកសំពៅលូនបានបញ្ជាក់ថាលោកបានរាយការណ៍ជូនទៅលោកអភិបាលស្រុករួចហើយដែរ។
ពាក់ព័ន្ធនិងទីតាំងកាយដីលក់យ៉ាងសកម្មរបស់លោកគឹម សៀនខាងមន្ទីរ៉ែថាមពលខេត្តបាត់ដំបងលោកមិនបានដឹងនោះទេ។