Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

រថយន្តដឹកឈើ មួយគ្រឿងបើករេចង្កួតចូលផ្ទះប្រជាពលរដ្ឋបង្កឲ្យម្ចាស់ផ្ទះរងរបួសធ្ងន់ធ្ងរមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលឃុំរម្មណីនិងលោកអធិការរងផែនចរាចរឃាត់បានមួយចម្អិនកំពឹសដោះលែងបាត់

ខេត្តព្រះវិហារ ÷បែកធ្លាយព័ត៌មាន​ ករណីរថយន្តមួយគ្រឿងដែលផ្ទុកទៅដោយឈើប្រភេទក្តាពេញប្រៀបដែលគេស្គាស់ថាជារបស់មេឈ្មោះអួន អូនដែលបានធ្វើសកម្មភាពដឹកចេញពីក្នុងភូមិសាស្ត្រនៃស្រុកឆែបឆ្លងកាត់ខេត្តព្រះវិហារតាមបណ្តោយផ្លូវជាតិលេខ62ឆ្ពោះទៅលក់ចែកចាយបន្តឲ្យក្រុមឈ្មួញនៅឯខេត្តកំពង៉ធំ តែចៃដន្យអាក្រក់មួយទំនង៍ងងុយមកដល់នឹងចំណុចផ្លូវបំបែកមួយ ក៌បានរេចង្កួតចូលទៅក្នុងលំនៅដា្ឋនប្រជាពលរដ្ឋរុលទៅក្នុងក្រោមផ្ទះប្រជាពលរដ្ឋបានបង្កឲ្យម្ចាស់ផ្ទះដែលកំពុងតែសម្រាន្តលង់លក់ ទាំងកណ្ដាល អាធ្រាត្រ ត្រូវរងរបួសធ្ងន់ធ្ងរភ្លាមៗនោះ ត្រូវបានក្រុមគ្រួសាររួមនិងសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមួយនៅរាជធានីភ្នំពេញ។

 

ហេតុការណ៌ដ៌សែនរន្ធផ្អើលដល់បងប្អូនប្រជាពលរដ្ឋទាំងពាក់កណ្តាលអធ្រាត្រមួយនេះគឺបានកើតឡើងនៅវេលាម៉ោងប្រមាណជា១និង ៤៨នាទីរំលងអាធ្រាត្រនាយប់ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៥ស្ថិតនៅចំនុចភូមិអកយំ ឃុំរម្មណី ស្រុករៀង ខេត្តព្រះវិហារ យ៉ាងណាក៌ដោយនៅពេលក្រោយកើតហេតុគេបានឃើញ កម្លាំងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរម្មណីចុះទៅដល់កន្លែងកើតហេតុភ្លាមៗរួចក៌បានឃាត់រថយន្តដឹកបទល្មើសដែលបង្កហេតុខាងលើ ប៉ុស្តិ៍នគរបាលឃុំរម្មណីបានត្រឹមមួយចម្អិននកំពឹស ក៏បានដោះលែងរថយន្តបង្កដែលផ្ទុកទាំងឈើពេញប្រៀបទៅវិញតែម្តង៕