ខេត្តសៀមរាប៖ ប្រភពពីមន្រ្តីមន្ទីរ និងក្រុមហ៊ុនជាច្រើននៅក្នុងខេត្តសៀមរាបដែលស្នើមិនឲ្យបញ្ចេញឈ្មោះ បានលើកឡើងថា ប្រភពព័ត៌មានបានបង្ហើបទៀតថា មន្ទីរនិងក្រុមហ៊ុនឯកជនដែលពាក់ព័ន្ធក្នុងការផ្គត់ផ្គង់ទំនិញ, សម្ភារ ឬការសង់សំណង់ នានាដើម្បីរួមចំណែកកសាងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ត្រូវរំខានចិត្តអំពីការបង់លុយទឹកតែចូលហោប៉ៅបុគ្គលមានអំណាចគឺគ្មាននរណាហ៊ានតវ៉ានោះឡើយ ព្រោះពួកគេត្រូវការចាំបាច់ទូទាត់ឬបើកលុយឲ្យបានលឿនពីរតនាគារជាតិកម្ពុជា។

ប្រភពព័ត៌មានបានទម្លាយថានៅមន្ទីរអង្គភាពរដ្ឋជុំវិញសាលាខេត្តសៀមរាប និងក្រុមហ៊ុនឯកជនបានបង្ហើបឲ្យដឹងថា លោក ណម ពិសិដ្ឋ តម្រូវតម្លៃទឹកតែពីពួកគេលើការទូទាត់ នៃថវិកាចំណាយលើគម្រោងនានា។
ការដែលលោក ណម ពិសិដ្ឋ អាចរក្សាបានមុខតំណែងជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប ជាច្រើនឆ្នាំបែបនេះគេអាចយល់បានថាលោកលោក ណម ពិសិដ្ឋ ប៉ិនប្រសប់ក្នុងការទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ ប៉ុន្តែលោកណម7 ពិសិដ្ឋ មិនសូវចេញមុខក្នុងកម្មវិធីនានានោះទេ។
យោងតាមសារព័ត៌មានដែលបានចេញផ្សាយលាតត្រដាងជាបន្តបន្ទាប់ថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប ដែលកាន់តំណែង ជាង២០ឆ្នាំមកហើយ រូបនេះ គឺលោក ណម ពិសិដ្ឋ ហាក់បីមានភាពមិនប្រក្រតីលើលុយទឹកតែច្រើនរូបភាពដែលបណ្តាមន្ត្រីរាជការនៅតាមបណ្តាមន្ទីរនិងក្រុមហ៊ុនឯកជនមួយចំនួន។

ប្រភពព័ត៌មានបានបង្ហើបទៀតថា មន្ទីរនិងក្រុមហ៊ុនឯកជនដែលពាក់ព័ន្ធក្នុងការផ្គត់ផ្គង់ទំនិញ, សម្ភារ ឬការសង់សំណង់ នានាដើម្បីរួមចំណែកកសាងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ត្រូវរំខានចិត្តអំពីការបង់លុយទឹកតែចូលហោប៉ៅបុគ្គលមានអំណាចគឺគ្មាននរណាហ៊ានតវ៉ានោះឡើយ ព្រោះពួកគេត្រូវការចាំបាច់ទូទាត់ឬបើកលុយឲ្យបានលឿនពីរតនាគារជាតិកម្ពុជា ករណីនេះ គេមិនដឹងថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បានដឹងដែរឬយ៉ាងណានោះទេ? នេះគឺជារឿងអាស្រូវមួយដែលថ្នាក់ដឹកនាំគួរបើកការស្រាវជ្រាវជាបន្ទាន់ផងដែរ។
ប្រភពបានទម្លាយទៀតថា លោកណម ពិសិដ្ឋ ត្រូវបានគេសង្ស័យថា អាចឃុបឃិតជាមួយប្រធាននិងអនុប្រធាន ការិយាល័យគណនេយ្យ ក៏ដូចជាការិយាល័យរដ្ឋបាល ដើម្បីដកហូតលុយទឹកតែពីគម្រោង ផ្សេងៗ នៃមន្ទីរនិងអង្គភាពពាក់ព័ន្ធនានាដោយគ្មានញញើតអ្វីទាំងអស់។ ប្រការនេះជារឿង ដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលង ភាពមិនប្រក្រតីរបស់លោក ណម ពិសិដ្ឋ ប្រធានមន្ទិរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុខេត្តសៀមរាបនោះឡើយ។
ប្រភពបានទម្លាយបន្ថែមថា មន្ទីរនិង អង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប ដែលត្រូវការដកលុយពីមន្ទីរហិរញ្ញវត្ថុគឺចៀសមិនផុតពី ត្រូវចំណាយលុយទឹកតែនោះទេ។ ជាងនេះទៅទៀតក្រោមការគ្រប់គ្រងរបស់លោក ណម ពិសិដ្ឋ គឺនៅក្នុងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប ពោរពេញទៅដោយភាពមិនប្រក្រតីបក្ខពួកនិយមកាន់តែខ្លាំងឡើងៗ។
ជុំវិញការបែកធ្លាយរឿងអាស្រូវនៅមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តសៀមរាប យ៉ាងដូច្នេះ ទីភ្នាក់ងារសារព័ត៌មាននៅពុំទាន់ទទួលបានការបំភ្លឺពី លោក ណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាប បាននៅឡើយ៕