Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

កម្ពុជា និងជប៉ុនសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសគ្រឿងញៀន

រាជធានីភំ្នពេញ៖  ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានជួបពិភាគ្សាជាមួយលោកអនុសេនីយ៍ឯក KOBAYASHI TAICHI ប្រធានក្រុមការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដែលមានការចាត់តាំង នៃកងឆ្មាំសមុទ្រជប៉ុន កាលព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោកនាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងភាគីជប៉ុន។

គោលបំណងនៃជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបង្កើតកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន បង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន ដែលមានអង្គការចាត់តាំង៕