ព្រះវិហារ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី២ និងលើកទិសដៅសកម្មភាពការងារបន្ត សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ ក្រោមវត្តមាន លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ដែលមានការចូលរួមពីលោក លោកស្រីអនុប្រធានមន្ទីរ ថ្នាក់ដឹកនាំការិយាល័យទាំង៥ រួមនិងមន្ដ្រីរាជការ មន្ដ្រីកិច្ចសន្យាជាច្រើនរូបទៀត៖។
ថ្លែងក្នុងឱកាសនោះ លោកស្រី ហែម សុគុណពិសី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ដ្រីកិច្ចសន្យាទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារតាមជំនាញរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ដោយមិនគិតពីពេលវេលា ឬថ្ងៃឈប់សម្រាកនោះឡើយ។
ជាមួយនេះ លោកស្រីប្រធានមន្ទីរ ក៏បានផ្ដាំផ្ញើដល់មន្រ្តីទាំងអស់ ត្រូវបន្ដរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធ្វេីយ៉ាងណាខិតខំប្រឹងប្រែង យកចិត្តទុកដាក់បំពេញ និងបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីលើកកម្ពស់ និងអភិវឌ្ឍវិស័យព័ត៌មានអោយកាន់តែរីកចម្រើន។
