Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ប្រធានសាខាគយខេត្តកំពត លោក ជួប ចំរើនអាងអំណាចពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកបន្លែផ្លែឈើ.ទំនិញគ្រប់ប្រភេទចេញពីប្រទេសវៀតណាមចូលមកខ្មែរ

ភ្នំពេញ៖ ប្រភពពីក្រុមអាជីវករនិងឈ្មួញរក ស៊ីដឹកជញ្ជូនបន្លែផ្លែឈើនិងទំនិញចេញពីប្រទេសវៀតណាម

ចូលមកប្រទេសខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកបានអោយដឹងថាលោក ជួប ចំរើន ប្រធានសាខា គយខេត្តកំពត ឡើងកាន់តំណែងថ្មីប្រព្រឹត្តរបៀបអំពើពុករលួយក្នុងការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រែកចាក.ច្រកតន់ហន់និងតាមដែនលំហរសមុទ្រយ៉ាងពេញបន្ទុក ភាពមិនប្រក្រតីរបៀបអំពើពុករលួយមួយនេះមិនអាចបិទបាំងបានតទៅ ទៀតនោះទេ។ប្រភពបានបន្តថា សព្វថ្ងៃមានមន្ត្រីគយម្នាក់ជាមនុស្សជំនិតរបស់លោក ជួប ចំរើន ឈ្មោះ សារឿន កំពុងដើរធ្វើព្យុះភ្លៀងគ្រប់ច្រកល្ហកតាមតំបន់ព្រំដែននិងតាម ផ្លូវជាតិនានាក្នុងខេត្តកំពតដើម្បីប្រមូលលុយស្រស់ៗពីក្រុមឈ្មួញតូចធំតាមអំពើចិត្តដើម្បីស្រង់ដើម ។

គេសង្កេតឃើញក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ មេសា ខាគយខេត្តកំពត គឺលោក ជួប ចំរើន បានសាងភាពល្បីល្បាញយ៉ាងឆាឆាប់រហ័សជុំវិញភាពមិនប្រក្រតី ឃុបឃិតបើកដៃឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ តាមច្រកតន់ហន់ ច្រកព្រែកចាក និងតាមច្រកដែនលំហរសមុទ្រ ដើម្បីប្រមូលលុយដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម។

ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក ជួប ចំរើន មេគយខេត្តកំពត ត្រូវបានមន្ត្រីគយនិងភ្នាក់ងារគយតូចតាចមួយចំនួនក្នុងខេត្តនេះបើកកកាយជាបន្តបន្ទាប់ដើម្បី ជាការផ្ដល់ព័ត៌មានដល់លោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា និងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជាររដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹងនិងចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ ដោយហេតុថា លោក ជួប ចំរើន បន្ទាប់ពីទទួលបានតំណែងថ្មីជាមេសាខា គយខេត្តកំពត ក៏មានឈ្មោះល្បីល្បាញខាងប្រព្រឹត្តរបៀបអំពើពុករលួយឃុបឃិតបើកដៃឲ្យក្រុមឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់នឹងទំនិញខុសច្បាប់ កាន់តែច្រើនឡើងៗ។

ប្រភពពីមន្ត្រីគយតូចតាចក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបង្ហើបឲ្យដឹងថា បើគ្មានការឃុបឃិតបើកដៃពីមន្ត្រីគយធំៗនៅខាង លើនោះទេគឺលោក ជួប ចំរើន មេសាខាគយខេត្តកំពតមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។
បើយោងតាមប្រភពសេចក្តីរាយការណ៍ពីមន្ត្រីគយតូចតាចក្នុងខេត្តកំពត បានឲ្យដឹងទៀតថា ចាប់តាំងពីលោក ជួប ចំរើន ទទួលបានតំណែងជាមេគយខេត្តកំពត រហូតមកគឺឈ្មួញធំៗអាចនាំចូលទំនិញគេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ដោយសារមានការឃុបឃិតបើកដៃពីសំណាក់ លោក ជួប ចំរើន តែម្តងប្រការនេះបានធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ៕