Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ចាប់សាច់បង្កកជាង៨តោននាំចូលខុសច្បាប់ពីវៀតណាមតាមច្រករបៀងស្រុកកោះធំ

ភ្នំពេញ៖ កម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឆ្មក់ស្ទាក់ចាប់សាច់បង្កកលួចនាំចូលពីប្រទេសវៀត​ណាមខុសច្បាប់តាមច្រករបៀងស្រុកកោះធំ ជាង៨តោន ចូលមករាជធានីភ្នំពេញ ដើម្បីលក់ចែកចាយកាលពីវេលាម៉ោង៣រសៀលថ្ងៃទី០ ខែកក្កដា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ហ៊ុន សារ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា ប្រតិបត្តិការនេះបានឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាកHYUNDIA ដឹកសាច់សត្វបង្កកចំនួន ៥០២កេស ស្មើនឹង ៨០១៥គីឡូក្រាម។

លោកបន្តបញ្ជាក់ថា តាមការឆ្លើយសារភាពរបស់អ្នកបើកបររថយន្ត សាច់បង្កកទាំងនេះ មិនមានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្នុងនោះមាន ភ្លៅមាន់ និងសាច់គោ ដែលខ្លួនលួចដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ៕