Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

អាជ្ញាធរបន្ទាយមានជ័យប្រាប់ពលករត្រឡប់ពីប្រទេសថៃសូមចូលតាមច្រកផ្លូវការ

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនព័ត៌មានបន្ថែមដល់ពុកម៉ែបងប្អូនពលករកំពុងធ្វើការនៅប្រទេសថៃ ដែលត្រឡប់មកកាន់ស្រុកកំណើតប្រទេសកំណើតយើង សូមត្រឡប់មកតាមច្រកផ្លូវការ សម្រាប់ខេត្តបន្ទាយមានជ័យយើងមាន ច្រកអន្តរជាតិប៉ោយប៉ែត ច្រកតំបន់ម៉ាឡៃ និងច្រកតំបន់បឹងត្រកួន ក្នុងកាល:ទេស:ដែលប្រទេសថៃបានបិទច្រកព្រំដែនទាំងអស់ដោយឯកតោភាគី។


នៅតាមច្រកផ្លូចការខាងលើនេះ ក្នុងភូមិសាស្ត្រខេត្ត
រដ្ឋបាលខេត្តបាបានរៀបចំក្រុមការងារចម្រុះដើម្បីត្រៀមទទួលបងប្អូនសមរម្យ មានកន្លែងផ្តល់អាហារ រៀបចំដឹកជញ្ជូនបងប្អូនតាមរថយន្តរដ្ឋបាលខេត្ត ទៅកាន់ភូមិ ស្រុកកំណើត ដែលបាននឹងកំពុងដំណើរទាំងថ្ងៃយប់។

ជាមួយគ្នានេះ សូមអំពាវនាវដល់បងប្អូនទាំងអស់ សូមកុំចាញ់បោកមេខ្យល់ ថានាំទៅតាមនេះតាមនោះ អស់ប្រាក់កាស និងគ្មានសុវត្ថិភាពដល់ខ្លួនឯងផងដែរ។