ស្ត្រីពលករម្នាក់ឆ្លងព្រំដែនពីប្រទេសថៃ មកសម្រាលកូននៅកម្ពុជា
បន្ទាយមានជ័យ៖ ស្ត្រីពលករខ្មែរម្នាក់ឈ្មោះ កែវមុនី វ័យជាង ៣០ឆ្នាំ មានទីលំនៅស្រុកពាមរក៏ ខេត្តព្រះវែង បានតស៊ូឆ្លងច្រកព្រំដែនប៉ោយប៉ែតពីប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ នៅពេលផ្ទៃពោះដល់ថ្ងៃសម្រាល។
អ្នកស្រីបានសម្រាលកូនប្រុសម្នាក់ ទម្ងន់ ៣១៦៨ក្រាម នៅម៉ោង ១៤:១០នាទី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ហើយទាំងម្ដាយ និងកូនមានសុខភាពល្អ ព្រមទាំងកំពុងសម្រាកបន្តនៅមន្ទីរពេទ្យបង្អែក។
សូមបញ្ជាក់ថា លោក ងិន វណ្ណៈ អគ្គលេខាធិការរង នៃអគ្គលេខាធិការ គ.ក.ប នៃក្រសួងការងារបានជួយសម្រួលហៅរថយន្តពេទ្យដឹកទៅកាន់មណ្ឌលសុខភាពភ្លាមៗ ដើម្បីសម្រាល។
អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានឧបត្ថម្ភថវិកា ៨០ម៉ឺនរៀល ជូនលោកស្រី និងបញ្ជាក់ថា ក្រុមការងារនឹងជួយដឹកជញ្ជូនទាំងម្តាយ ទាំងកូនត្រឡប់ទៅផ្ទះក្រោយចេញពីមន្ទីរពេទ្យ។អ្នកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារក្រសួងការងារ និងគ្រូពេទ្យដែលបានជួយ។
