ខេត្តស្ទឹងត្រែង: នេះបើតាមការឲ្យដឹងពីរម្ចាស់រថយន្តវេអង ដឹកឈើផ្ទះចាស់ នៅពេលព្រឹក និងរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះថា: ពួកគាត់បានទិញឈើផ្ទះចាស់របស់ ប្រជាពលរដ្ឋរស់នៅ ភូមិកញ្ចាញគោក ឃុំសំបូរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្នុងតម្លៃ៧លាន៨០ម៉ីនរៀល ក្នុងនោះក៏មានការដឹងឮ និងចេញលិខិតបញ្ជាក់ចេញ ពីលោកមេភូមិកញ្ចាញគោក.សា ស៊ូ និងលោកមេឃុំសំបូរ.សឹង ម៉ាន់។ លោកបញ្ជាក់ទៀតថា: ក្នុងនោះក៏មានការបញ្ជាក់ច្បាស់លាស់ ត្រឹមត្រូវអំពីទំហំផ្ទះ ៧ម៉ែត្រ×១១ម៉ែត្រផងដែរ និងមានឈ្មោះម្ចាស់អ្នកលក់ និងអ្នកទិញ មានតម្លៃត្រឹមត្រូវថែមទៀតផង
ជុំវិញវិញរឿងនេះ លោកអន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត លោកថារឿងនេះលោកឲ្យមន្ត្រីលោកសុខ ស៉ីដា ចុះធ្វើការរឿងនិងហើយ តែនៅមិនទាន់ទទួលរបាយការណ៍ ថាយ៉ាងណានៅឡើយទេ។ លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង លោកថានៅមិនទាន់ទទួលរបាយការណ៍រឿងនេះនៅឡើយទេ?។ ចំណែកលោកសឹង ម៉ាន់ មេឃុំស្រែសំបូរ លោកបានបញ្ជាក់បន្ថែមផងដែរថា: ឈ្មោះចាន់ វណ្ណា ពិតជាទិញផ្ទះចាស់ ពីឈ្មោះធិ ឆាយ ពិតប្រាកដមែន មានទំហំ០៧ម៉ែត្រ×១១ម៉ែត្រ ក្នុងតម្លៃ៧លាន ៨០ម៉ីនរៀលគត់។ លោកបញ្ជាក់ថា:មុនៗលោកធ្លាប់ធ្វើលិខិត បញ្ចាក់ចឹងដែរ មិនដែលឃើញមានបញ្ហាអ្វីនោះទេ ព្រោះឈើរុះរើចេញពីផ្ទះចាស់ពិតប្រាកដមែន។

លោកស្រីទូច ចាន់ទី និងស្វាមី ដែលជាម្ចាស់ឡាន ខាងលើ ក៏បានខលស្នើសុំកិច្ចអន្តរាគមន៍ ពីលោកអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងផងដែរ តែលោកអភិបាលខេត្តប្រាប់ថា: ឈើផ្ទះចាស់អីច្រើនម្ល៉េះ ចាំឲ្យមេព្រៃគេឆែកឆេសិន ហើយលោកមេឃុំ អីហ៊ានចេញលិខិតឈើផ្ទះចាស់ទៀត។ អ្នកស្រីនិងស្វាមី ដែលជាម្ចាស់ឡាន និងលោកពូចាន់ វណ្ណា ជាម្ចាស់ឈើផ្ទះចាស់ ក៏បានសូមស្នើសុំដល់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។ ដើម្បីជួយអន្តរាគមន៍ ឲ្យមន្ត្រីជំនាញដោះលែង ឲ្យបានធ្វើដំណើរបន្តទៅដល់គោលដៅ ដើម្បីបានឈើផ្ទះចាស់នេះ និងអាងសាងសង់ផ្ទះឡើយវិញ នៅស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម។

ជាចុងពួកគាត់ក៏បានអះអាងដែរថា: ការឆែកឆេរនេះបើរកឃើញ ឈើស្រស់ ឬថ្មីតែមួយកន្ទុយក៏ពួកគាត់ មិនតវ៉ាអ្វីមួយមាត់ឡើយ ពួកគាត់និងប្រគល់ជូនជំនាញចុះ។ អ្វីដែលពួកគាត់បារម្ភនោះ ខ្លាចសមត្ថកិច្ច ធ្វើស៉ីពួកគាត់ទេ ព្រោះឃាត់រថយន្តរបស់អស់រយ: មួយយប់ មួយថ្ងៃហើយ ហេតុអ្វីនៅមិនទាន់រើឈើនៅឡើយ ទុកមួយយប់ទៀត ធ្វើឲ្យគាត់ខាត់ពេលវេលា ខាតបង់ទាំងថវិកាថែមទៀត។ សូមបញ្ជាក់ថា:រថយន្តខាងលើ ត្រូវបានកងរាជអាវុធហត្ថខេត្ត កាក់និងឃាត់ទុកតាំងពីយប់ វេលាម៉ោង០៩យប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ម៉ោងនេះ នៅក្នុងស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើ ជិតគល់ស្ពានសេកុងនៅឡើយ 