ភ្នំពេញ៖ បុរសម្នាក់ខូចចិត្តប្រពន្ធរត់ចោលទៅមានអ្នកថ្មី ថែមទាំងថតឱបគ្នាជាមួយប្រុសថ្មីបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកទៀត ធ្វើឲ្យបុរសនេះក្លាយជាមនុស្សខូចចិត្ត ។
មកអង្គុយផឹកស្រាបៀរអស់៣កំប៉ុង បានទៅដេកអង្រឹងក្បែរផ្ទះបន្ទាប់មកក៏ទាញពូថៅទៅកាប់ស្រ្តីម្នាក់ដែលកំពុងអង្គុយដោយមិនដឹងខ្លួន បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ។បន្ទាប់មកបុរសនោះក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ចុះទៅឃាត់ខ្លួននាំទៅកាន់ប៉ុស្តិ៍ផងដែរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

In this article: