Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះសិក្សាផលប៉ះពាល់ដំណាំស្រូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង

កំពង់ចាម: លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំ

មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសិក្សាជាក់ស្តែង និងកិច្ចអន្តរាគមន៍ដោះស្រាយផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ចំនួន ៦៥៦គ្រួសារ លេីផ្ទៃដី ២១៩ហិកតា ស្ថិតក្នុងឃុំចំនួន៣ នៃស្រុកស្រីសន្ធរ ដោយមានការអញ្ជើញចូលរួមពីលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត, លោក លូ គឹមឈុន ប្រធានក្រុមការងារចុះជួយស្រុកស្រីសន្ធរ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ចំពោះឃុំទាំង៣ ដែលទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង រួមមាន៖
១. ឃុំជីបាល មានផ្ទៃដីប៉ះពាល់ខូចខាតចំនួន ១៥០ហត ស្មើ ៤៧៨គ្រួសារ។
២.ឃុំទងត្រឡាច មានផ្ទៃដីប៉ះពាល់ខូចខាតចំនួន ៥០ហត ស្មើ ៩៥គ្រួសារ។
៣.ឃុំស្វាយពោធិ៍ មានផ្ទៃដីប៉ះពាល់ខូចខាតចំនួន ១៩ហត ស្មើ ៨៣គ្រួសារ។

នាឳកាសនោះ  លោកអភិបាលខេត្ត ក៏សូមចូលរួមសោកស្តាយជាមួយអាជ្ញាធរ ជាពិសេសម្ចាស់ស្រែ និងសូមឲ្យបងប្អូនប្រជាកសិករខិតខំដាំដុះឡើងវិញនៅពេលទឹកស្រកចុះ ដោយលោក នឹងធ្វើដំណើរទៅគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្នើសុំស្រូវពូជ ជូនបងប្អូន យកទៅដាំដុះឲ្យបានទាន់ពេលវេលា៕