Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ជូនដំណឹង ស្តី​ពី ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កំណើន​នៃ​ការ​វាយប្រហារ​សាយ​ប័​រ

ភ្នំពញ៖ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) ជូនដំណឹងថា ក​.​ប​.​ទ​. បាន​សង្កេត​ឃើញ​មានការ​វាយប្រហារ​សាយ​ប័​រម​កលើ​វេ​ប​សាយ​ និង​ប្រព័ន្ធ​អន​ឡាញ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ដែល​ការ​វាយប្រហារ​នោះ​រួម​មាន ការ​វាយប្រហារ Distribute Denial of Service (DDoS) ការ​វាយប្រហារ​លួច​ចូល​គ្រប់គ្រង​វិ​ប​សាយ និង​ការ​លួច​យក​គណនី​របស់​អ្នក​ប្រើប្រាស់ ឬ​អ្នកគ្រប់គ្រង​ប្រព័ន្ធ ​។

ក​.​ប​.​ទ​. សូម​ក្រើនរម្លឹក ​និង​ជម្រាប​ជូន ក្រសួង​ស្ថាប័ន ក្រុមហ៊ុន សហគ្រាស និង​សាធារណជន​ទាំងអស់ សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​ការ​វាយប្រហារ​ដែល​អាច​ប៉ះពាល់​ដល់​ដំណើរការ​ នៃ​ប្រព័ន្ធ​ផ្តល់​សេវា​អន​ឡាញ​ប្រព័ន្ធ​ដែល​មាន​ព័ត៌មាន​សំខាន់​ៗ​ដែល​អាច​នាំ​ឱ្យ​លេច​ធ្លាយ និង​ការ​លួច​គ្រប់គ្រង​កាន់កាប់​គណនី​របស់​អ្នក​ប្រើប្រាស់ ឬ​អ្នកគ្រប់គ្រង​ប្រព័ន្ធ​ឈាន​ដល់​ការ​លួច​ព័ត៌មាន ឬ​លួច​ចូល​គ្រប់គ្រង​ប្រព័ន្ធ​ជាដើម​។

សូម​ពង្រឹង​ការ​អនុវត្ត​វិធានការ​សន្តិសុខ​ដើម្បី​ការពារ​ប្រព័ន្ធ ការពារ​គណនី និង​ថ្នាល​ផ្តល់​សេវា​អន​ឡាញ តាម​រយៈ​ការ​ត្រួតពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​ការ​ចូល​ប្រើប្រាស់​គណនី​ពី​ឧបករណ៍​ផ្សេង​ៗ ប្រើប្រាស់​មុខងារ​សុវត្ថិភាព​ចាក់សោ​ពីរ​ជាន់ (Two-Factor Authentication) ត្រូវ​ប្រុង​ប្រយ័ត្ន រាល់​សារ និង​តំណ​ភ្ជាប់​ដែល​ទទួល​បាន​ពី​ប្រភព​ដែល​មិន​ស្គាល់ បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​ការពារ​ពី​ការ​វាយប្រហារ Distribute Denial of Service (DDoS) ត្រួតពិនិត្យ​និង​ទប់ស្កាត់​ការ​ព្យាយាម​ប៉ុនប៉ង​ផ្សេង​ៗ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ប្រតិបត្តិការ​នៃ​ប្រព័ន្ធ ឬ​សេវា​អន​ឡាញ ​។