Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

តុលាការចោទអនុប្រធានការិយាល័យភូមិបាលខណ្ឌសែនសុខពីបទ បើកបរក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យស្លាប់អ្នកដទៃនិងរត់គេចខ្លួន​ ពីន្លែងកើតហេតុ

ភ្នំពេញៈអយ្យការសាលាដំបូងរាជធានី់ភ្នំពេញ បានចោទ អនុប្រធានការិយាល័យភូមិបាលខណ្ឌសែនសុខ ឈ្មោះថន វណ្ណារ៉ា អាយុ៥៥ឆ្នាំ ពីបទ បើកបរក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យស្លាប់អ្នកដទៃ និងរត់គេចខ្លួន​ ពីន្លែងកើតហេតុ ស្ថិត​​ក្នុង​ខណ្ឌ​សែនសុខកាលពីចុងសប្តាហ៍មុន។

ប្រភពពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងនាថ្ងៃព្រហស្បតិ៍ទី១២ ខែមិថុនានេះថា ក្រោយ​ពីឃាត់ខ្លួន​បញ្ជូ​ន​​​ទៅ​តុ​លាការ ​និងត្រូវបានធ្វើការសាកសួរពិនិត្យផ្ទៀតផ្ទាត់ភស្តុតាងនៅក្នុងសំណុំរឿងរួចមក ​តំណាង​អយ្យ​ការ​បានសម្រេចធ្វើការ ចោទប្រកាន់លើឈ្មោះ ថន វណ្ណារ៉ា ពីបទ បើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ ចរា​ចរ​ណ៍​បណ្តាល​ឱ្យ​ស្លាប់អ្នកដទៃ និងរត់គេចខ្លួន តាមមាត្រា ៨៥ កថាខណ្ឌទី១ និងកថាខណ្ឌទី២ ចំណុច ខ និងចំណុច ឃ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ចាត់​ការ​បន្ត​តាម​​នីតិវិធីច្បាប់​។

 

គ្រោះ​ថ្នាក់​នេះបានបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក រថយន្ត​ឡង់​គ្រីស័រ​(LANDCRUISER) ពាក់ផ្លាក​លេខ រដ្ឋ 17-2-0304 ដែលបើក​បរ​ដោ​យឈ្មោះ ថន វណ្ណារ៉ា ដែល​ជាអនុប្រធាន​ការិយា​ល័យ​ភូមិបាលខណ្ឌសែនសុខ ក្នុងស្ថាន​ភាពស្រវឹង ដែលមានកម្រិតជាតិអាល់កុល១,០៨ mg/L»។

រថយន្តបានបត់ឆ្វេងឆ្លងផ្លូវ ដោយមិនគោរពសិទ្ធិយានផ្លូវត្រង់ ដែលបណ្តាលឱ្យម៉ូតូមួយគ្រឿងម៉ាក HONDA CLICK ផ្លាកលេខ ភ្នំពេញ 1LK-2885 បើកមកបុកចំទ្វារ រថយន្តខាងមុខផ្នែកខាងស្តាំ បណ្តាលឱ្យជនរងគ្រោះឈ្មោះ ពៅ អេ​ណា ភេទស្រី ដែលជាអ្នកបើកបរម៉ូតូស្លាប់ បាត់បង់ជីវិតនៅកន្លែងកើតហេតុ។ រីឯម្នាក់ទៀតឈ្មោះ ប៉ែន លីន ភេទស្រី ជាអ្នករួមដំណើរស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។