Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ដំណឹងបញ្ហាព្រំដែន៖ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ចាប់ពីថ្ងៃទី ៨ខែមីថុនា ខាងខ្មែរបើកពិម៉ោង ៩ និង បិទម៉ោង៤ ល្ងាច ជាបណ្ដោះអាសន្ន

ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ចាប់ពីថ្ងៃទី ៨ខែមីថុនា ខាងខ្មែរបើកពិម៉ោង ៩ និង បិទម៉ោង៤ ល្ងាច ជាបណ្ដោះអាសន្ន

ដំណឹងទាន់ហេតុការណ៍ ! បញ្ហាព្រំដែន ៖ បន្ទាប់ពីភាគីថៃ សម្រេចបិទនិងកែសម្រួលពេលវេលាចេញ-ចូល ដោយឯកតោភាគី តាមច្រកព្រំដែន ជាពិសេសច្រកអន្តរជាតិនៅខេត្តបន្ទាយមានជ័យ ដែលខាងថៃ កំណត់បើកម៉ោង៨ព្រឹក និងបិទ នៅម៉ោង៤រសៀល នោះ សម្រាប់កម្ពុជា សម្រេច បើកច្រកមួយចំនួនមាន ដូចជា ប៉ោយប៉ែត ស្ទឹងបត់ នៅម៉ោង៩ព្រឹក បិទម៉ោង៤រសៀល។ ចំណែកច្រក បឹងត្រកួន និង ម៉ាឡៃ បើកម៉ោងនៅ៩ព្រឹក ហើយចំពោះម៉ោងបិទនៅមិនទាន់កំណត់នៅឡើយទេ។
រីឯខេត្តឧត្តរមានជ័យ ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ខាងថៃកំណត់ដោយឯកតោភាគី ចំនួនបីថ្ងៃក្នុង​មួយសប្ដាហ៍គឺថ្ងៃអង្គារ,​ពុធ ,ព្រហស្បតិ៍​ បើកនៅម៉ោង​ ០៩:០០នាទីព្រឹក​ និងបិទនៅម៉ោង​ ១២:០០នាទី​ថ្ងៃត្រង់៕

ទិដ្ឋភាពច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅព្រឹកថ្ងៃទី៨ ខែមីថុនា នេះ