Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

អភិបាលរងខេត្តកំពង់ធំដឹកនាំក្រុមការងារបង្រ្កាបការក្លែងបន្លំ(កបប) បានចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារតាមបណ្តាទីផ្សារមានដូចជា(ផ្សារតាំងគោក ផ្សាររំលង និងផ្សារកំពង់ថ្ម)

ខេត្តកំពង់ធំ÷លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចាត់លោក ងួន រាសីអភិបាលរងខេត្ត និងលោក ហេង ភារម្យ ប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)ខេត្តកំពង់ធំ អមដោយក្រុមការងារមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ របស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈគ្រប់គ្រងផ្សារ បានចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារតាមបណ្តាទីផ្សារមានដូចជា(ផ្សារតាំងគោក ផ្សាររំលង និងផ្សារកំពង់ថ្ម) ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ នៅថ្ងែទី០២ ខែមិថុនា ឆ្នាំ ២០២៥។

តាមរបាយការណ៍របស់លោក ហេង ភារម្យ ប្រធានសាខា ក.ប.បខេត្តកំពង់ធំ ដែលបានចុះពិនិត្យជាក់ស្ដែងចំនួន៣ទីតាំងរួមមាន៖ ១.ផ្សារតាំងគោក ពិនិត្យបានចំនួន៧៧គំរូ Borax (បូរ៉ាក់) ចំនួន១១គំរូ Sodium Hydrosulfite (សូដ្យូមអ៉ីដ្រូស៊ុលហ្វីត) ចំនួន២១គំរូSalicylic acid (សាលីស៊ីលិច អាស៊ីត) ចំនួន២គំរូ
Formalin (ហ្វ័រម៉ាលីន) ចំនួន៣គំរូ Pesticide ( សំណល់ថ្នាំកសិកម្ម) ចំនួន៤៩គំរូ។ ២.ផ្សាររំលង ពិនិត្យបានចំនួន៤០គំរូ Borax (បូរ៉ាក់) ចំនួន៧គំរូ Sodium Hydrosulfite(សូដ្យូមអ៉ីដ្រូសុលហ្វីត) ចំនួន៤គំរូ
Salicylic acid (សាលីស៊ីលិចអាស៊ីត)ចំនួន១គំរូ Formalin(ហ្វ័រម៉ាលីន)ចំនួន៣គំរូ.Pesticide (សំណល់ថ្នាំកសិកម្ម) ចំនួន២៥គំរូ។ ៣.ផ្សាកំពង់ថ្ម ពិនិត្យបានចំនួន៣៤គំរូ Borax(បូរ៉ាក់) ចំនួន៤គំរូ Sodium Hydrosulfite (សូដ្យូមអ៉ីដ្រូស៊ុលហ្វីត) ចំនួន៤គំរូ
Salicylic acid(សាលីស៊ីលិចអាស៊ីត) ចំនួន៣គំរូPesticide(សំណល់ថ្នាំកសិកម្ម) ចំនួន២៣គំរូ
សរុបចំនួន១៥១គំរូ។ ជាលទ្ធផលបានរកឃេីញសំណាកគំរូបាញ់កាញ់ចំនួន១គំរូ មានសារធាតុគីមីហាមឃាត់បូរ៉ាក់( borax)។ បានដកហូត និងធ្វេីការណែនាំបញ្ឈប់ការតាំងលក់ផលិតផលដែលមានសារធាតុគីមីហាមឃាត់។

លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំបានបញ្ជាក់ថា តាមការចុះស្រាវជ្រាវ និងពិនិត្យជាក់ស្ដែងរបស់ក្រុមការពារអ្នកប្រើប្រាស់ កិច្ចការការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(កបប)បានបញ្ជាក់ថា ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងផ្សារចំនួន៣ខាងលើនេះ លទ្ធផលរបស់អ្នកលក់ បន្លែ ផ្លែឈើ នំចំណី គ្រឿងប្រើប្រាស់ជាច្រើនមុខមានការដាក់តាំងលក់ហួសសុពលភាព សម្បូរជាតិថ្នាំ និងរបស់របរខូចគុណភាពជាដើម។ ដូច្នេះសូមអ្នកលក់ទាំងអស់មេត្តាជួយ យកផលិតផលណាដែលមានគុណភាព ពុំមានជាតិថ្នាំគីមី ដើម្បីលក់ឱ្យបងប្អូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ ឬបរិភោគប្រកបដោយគុណភាពនិងមានសុខភាពល្អដល់មនុស្សទូទៅផងដែរ។

សូមបញ្ជាក់បងផងដែរថា ការចុះពិនិត្យសុវត្ថិភាពម្ហូបអាហារតាមបណ្តាទីផ្សារមានដូចជា(ផ្សារតាំងគោក ផ្សាររំលង និងផ្សារកំពង់ថ្ម) ក្នុងភូមិសាស្រ្តខេត្តកំពង់ធំមាន(តូបលក់បន្លែ ផ្លែឈើ សាច់គោសាច់ជ្រូក  ចាប់ភួយ ម៉ាត នំកញ្ចប់  គ្រឿងកំប៉ុង និងចំណីអាហារបង្អែមជាតិដើម)៕