Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ស្នងការខេត្តតាកែវថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបាន

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគបាលខេត្តតាកែវបានសន្យាថានឹងទប់ស្កាត់ឲ្យអស់ចំពោះរថយន្តដឹកទំនិញសំពីងសំពោងចាប់ពីថ្ងៃនេះតទៅ ហើយប្រសិនបើលោកធ្វើមិនបានទេ លោកសន្យាថានឹងចុះចេញពីតំណែងជាស្នងការនគបាលខេត្តតាកែវ។

លោកស្នងការបសនសន្យាបែបនេះ ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក វ៉ី សំណាង អភិបាលខេត្ត

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានធ្វើការណែនាំដល់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគបាលខេត្តតាកែវឲ្យអនុវត្តច្បាប់ចរាចរណ៍ឲ្យបានម៉ឹងម៉ាត ក្នុងនោះត្រូវទប់ស្កាត់ឲ្យបានចំពោះរថយន្តដឹកទំនិញសំពីងសំពោង។

លោកអភិបាលខេត្តតាកែវបានថ្លែងបន្តថា កន្លងមកមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋចំពោះអាជ្ញាធរថាបានបណ្ដែតបណ្ដោយឲ្យមានការដឹកទំនិញសំពីងសំពោងតាមរថយន្តកែច្នៃខុសបច្ចេកទេសដែលមានទ្រុងខ្ពស់ៗយកទៅដឹកទំនិញ និងដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។