Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ចាប់ខ្លួនជនជាតិជប៉ុនប្រមាណ៥០នាក់ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងអនឡាញនៅប៉ោយប៉ែត

ចាប់ខ្លួនជនបរទេស ភាគច្រើនជនជាតិជប៉ុនជាច្រើននាក់ក្នុងប្រតិបត្តិការបង្រ្កាបទីតាំង អនឡាញ នៅប៉ោយប៉ែត

 

ប៉ោយប៉ែត៖ នគរបាលកម្ពុជាបសនឃាត់ជនបរទេសជាច្រើននាក់ ភាគច្រើនជាជនជាតិជប៉ុន កាលពីរសៀលថ្ងែទី២៧ ខែឧសភា ឆ្នាំ២០២៥ បានបើកប្រតិបត្តិការបង្រ្កាបទីតាំងអនឡាញ ដែលមានជនបរទេសពួនសំងំ ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ មួយកន្លែង ស្ថិតនៅក្រុងប៉ោយប៉ែត ក្នុងបុរីជាប់ផែស្ងួត PVN ក្នុងសង្កាត់ផ្សារកណ្ដាល។

យោងតាមទិដ្ឋភាពជាក់ស្ដែង នៅនឹងទីតាំងបង្រ្កាបខាងលើ និងប្រភពព័ត៌មានមួយចំនួន បានឲ្យដឹងថា នគរបាលបានធ្វើការចុះបង្ក្រាប និងឃាត់ខ្លួនបានជនបរទេសជាច្រើននាក់ ក្នុងនោះមានជនជាតិជប៉ុន ប្រមាណ ៥០នាក់ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ជនបរទេសដែលត្រូវបានឃាត់ខ្លួន ត្រូវបាននាំខ្លួនដឹកតាមរយៈរថយន្តក្រុង ចេញកាលពីព្រលប់ថ្ងៃដដែល ទៅកាន់រាជធានីភ្នំពេញ ។

គួរបញ្ជាក់ផងដែរថា បើតាមប្រភពព័ត៌មាន ទីតាំងអនឡាញខាងលើនេះ គឺ ត្រូវបានបើកដំណើរការជាច្រើនឆ្នាំមកហើយ ពុំដែលឃើញមានសមត្ថកិច្ចណា ចុះបង្ក្រាបបានម្ដងឡើយ ។ ដោយទីតាំងនេះ មានការបើកឲ្យ ចេញចូលយ៉ាងប្រុងប្រយ័ត្ន ពីអ្នកយាមនៃទីតាំងទ្វារចូល ដំបងគេនិងបិទបាំង ដោយអ១គារបុរីខាងមុខ យ៉ាងជិតឈឹង មិនអាចមើលឃើញពីខាងក្រៅបានឡើយ។

មិនទាន់មានព័ត៌មានផ្លូវការពីអគ្គស្នងការ នគរបាលក្រសួងមហាផ្ទៃនៅឡើយទេ។

ដោយឡែក បើតាមពលរដ្ឋក្រុងប៉ោយប៉ែត ដែលដឹងស្ទើគ្រប់គ្នាថា ក្រៅពីទីតាំងអនឡាយខាងលើ នៅក្រុងប៉ោយប៉ែត នៅមានទីតាំងអនឡាញជាច្រើនទៀត ដែលមានទ្រង់ទ្រាយធំៗ មិនទាន់បង្រ្កាបនៅឡើយ៕