ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនអធិការរង និងមន្រ្តីនគរបាលស្រុកបវេល បន្ទាប់ពីACU សម្រេចឃាត់ខ្លួន និងបញ្ជូនមន្រ្តីនគរបាល២នាក់ ពាក់ព័ន្ធដោះលែងជនជាតិថៃជាថ្នូរលុយ៤៧ម៉ឺនដុល្លារ
សេចក្តីរាយការណ៍ បានបញ្ជាក់ថា ក្រោយបញ្ចប់បើកការស៊ើបសួរលើជនត្រូវចោទទាំង២នាក់ ពីតំណាងអយ្យការលោក ទុង រតនា, លោក ហុក ពៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានសម្រេចខ្លួនជនជាប់ចោទដាក់ពន្ធនាគារព្រៃសនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មន្រ្តីនគរបាលទាំង២នាក់ រួមមាន៖
*ទី១៖ ឈ្មោះ វ៉ន វាសនា អាយុ៣៨ឆ្នាំ មានតួនាទីជាអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង (ពា
*ទី២៖ ឈ្មោះ តាំង សំណាង (ហៅ សុខ ច័ន្ទសំណាង) អាយុ៤៣ឆ្នាំ ជាមន្រ្តីនគរបាល៕
In this article: