Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

តុលាការដោះលែងអ៊ុក ម៉ៅ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ម

តុលាការដោះលែលោកអ៊ុក ម៉ៅ ឲ្យនៅក្រៅឃុំបណ្តោះអាសន្

តុលាការបានសម្រេចដោះលែហ បុរសជនជាតិដើមភាគតិចកួយ លោក អ៊ុក ម៉ៅ ដែលសកម្មរាយការណ៍បទល្មើសព្រៃឈើ  សម្រេចឱ្យនៅក្រៅឃុំនៅថ្ងៃទីអាទិត្យទី២៥ខែឧសភានេះ ក្រោយរងការួាមទារពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ឱ្យវីអូឌីដឹងនៅថ្ងៃអាទិត្យនេះថា លោក អ៊ុក ម៉ៅ ត្រូវបានដោះលែងឱ្យក្រៅឃុំបណ្តោះអាសន្ននៅថ្ងៃទី២៥ខែឧសភានេះ។

លោក អ៊ុក ម៉ៅ ជាអ្នកសារព័ត៌មានចូលរួមរាយការណ៍អំពីបរិស្ថានដ៏សកម្មម្នាក់ ត្រូវបានអាជ្ញាធរស្លៀកពាក់ស៊ីវិល ចាប់ខ្លួននៅផ្ទះរបស់លោក កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដោយមិនមានបង្ហាញដីកាចាប់ខ្លួន។
លោក អ៊ុក ម៉ៅ ជាជនជាតិដើមភាគតិចកួយ រស់នៅក្នុងភូមិសាស្រ្តភូមិភាគឦសាននៃខេត្តស្ទឹងត្រែង ហើយលោកក៏ជាអ្នកនយោបាយ កូតាមកពីគណបក្សដើម្បីកម្ពុជាដែរ។
ក្រោយការចាប់ខ្លួន រូបលោកត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តស្ទឹងត្រែង ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ។
ជុំវិញរឿងនេះដែរ អង្គការ-សមាគមចំនួន១៤ ក៏បានអំពាវនាវដល់អាជ្ញាធរកម្ពុជា ដោះលែងអ្នកសារព័ត៌មានផ្នែកបរិស្ថាន លោក អ៊ុក ម៉ៅ ជាបន្ទាន់ និងបញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ និងការគំរាមកំហែងទៅលើរូបគាត់ ព្រមទាំងអ្នកសារព័ត៌មានផ្សេងទៀត និងធានាសិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ។
សេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ របស់អង្គការ-សមាគមចំនួន ១៤ ចាត់ទុកការចាប់ខ្លួន និងចំណាត់ការផ្លូវច្បាប់ទៅ លោក អ៊ុក ម៉ៅ ថាជាផ្នែកមួយនៃការព្យាយាមបំភិតបំភ័យ និងបំបិទសំឡេងអ្នកសារព័ត៌មាន និងអ្នកការពារបរិស្ថាននៅកម្ពុជា ដែលអ្នកទាំងនោះ តែងតែលាតត្រដាងនូវការកេងប្រវ័ញ្ចធនធានធម្មជាតិ និងបុគ្គលដែលប្រព្រឹត្តអំពើកេងប្រវ័ញ្ចទាំងនេះ។
ករណីនេះ អង្គការ-សមាគមទាំង១៤ បានអំពាវនាវដល់រដ្ឋាភិបាលដោះលែង លោក អ៊ុក ម៉ៅ ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ និងធានាការស៊ើបអង្កេតឯករាជ្យមិនលម្អៀង ទៅលើហិង្សាដែលកើតឡើងលើរូបលោក កាលពីថ្ងៃទី២៤ ខែមិនា។

តុលាការដោះលែលោកអ៊ុក ម៉ៅ ឲ្យនៅក្រៅឃុំបណ្តោះអាសន្