Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យជនបរទេស ៣នាក់ ពាក់ព័ន្ធករណីដឹកសាកសពមនុស្សម្នាក់យកកប់នៅក្នុងព្រៃ

បន្ទាយមានជ័យ៖ នគរបាលបានឃាត់ខ្លួនជនសង្ស័យ៣នាក់ជាជនជាតិបរទេស និងរថយន្តសេរីទំនើប២គ្រឿងពាក់ព័ន្ធដឹកសាកសពយកកប់ចោលក្នុងព្រៃកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចការដ្ឋានចិនស្ថិតភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន៣នាក់មាន៖ ១.ឈ្មោះ អា ហួរ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិម៉ីយ៉ាន់ម៉ា ២.ឈ្មោះ អាយ កូម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិម៉ីយ៉ាន់ម៉ា ៣.ឈ្មោះ ស៊ូ ហ៊ានដុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន ស្នាក់នៅការដ្ឋានក្រុមហ៊ុនចិន ស្ថិតភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅក្បែរដំបូកព្រៃព្រិចស្ថិតនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក មានប្រជាពលរដ្ឋទៅឃ្វាលគោបានប្រទះឃើញរថយន្តសេរីទំនើប២គ្រឿងបានឈប់កណ្តាលព្រៃហើយជីកកប់សាកសពក្បែរដំបូកក្នុងព្រៃព្រិចហើយបានបើករថយន្តចេញទៅបាត់ ដោយមានការសង្ស័យបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានប្រាប់ទៅសមត្តកិច្ច ឃើញប្រមាណជាង២០នាក់ មានកម្លាំងនគរបាល កងរាជអាវុធហត្ថ យោធាការពារព្រំដែន នគរបាលការពារព្រំដែន និងមន្ត្រីជំនាញចុះមកពិនិត្យជីកកាយប្រទះឃើញសាកសពជាបុរសដែលមានសម្បុរសអាចជនជាតិបរទេស ។

ក្រោយកម្លាំងជំនាញពិនិត្យនិងធ្វើកោសលវិច្ឆ័យហើយសាកសពជនរងគ្រោះដែលមិនបានដឹងពីអត្តសញ្ញាណ ដឹកសាកសពទៅតម្កល់ទុកក្នុងវត្តអូរបីជាន់ហើយកម្លាំងនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ខេត្តនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាជនបរទេសនិងរថយន្ត២គ្រឿងជារថយន្តសេរីទំនើបម៉ាក់Lexus.LMទាំង២គ្រឿង១គ្រឿងពាក់ផ្លាក់លេខកម្ពុជាS.T-1001និង១គ្រឿងទៀតពាក់ផ្លាក់លេខភ្នំពេញ2CA-6968ដែលឃាត់នៅការដ្ឋានចិនស្ថិតនៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

ក្រោយកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ កម្លាំងការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ខេត្តបន្ទាយមានជ័យ បានយកជនជនសង្ស័យ៣នាក់និងរថយន្តសេរីទំនើប២គ្រឿងមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមនីតិវិធីបន្ត ៕