Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

បំពាក់ឧបករណ៍ការពាររន្ទះនៅអង្គរ​វត្ត និងតាមប្រាសាទនានា បន្ទាប់ពីរន្ទះបាញ់ស្លាប់មនុស្សម្នាក់ និងរបួស១៤នាក់

Oplus_131072

ខេត្តសៀមរាប ៖ បន្ទាប់ពីបាតុភូតរន្ទះបាញ់នៅប្រាសាទអង្គរវត្ត ស្លាប់ម្នាក់ និងរងរបួស១៤នាក់អាជ្ញាធរ​ខេត្ត នឹង​ធ្វើការដំឡើង​បន្ថែម​ទៀត​នូវ​ឧបករណ៍​ការពារ​រន្ទះ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត និង​នៅ​តាម​បណ្តា​ប្រាសាទ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែល​មាន​អ្នកទេសចរ​ដើរ​កម្សាន្ត​ច្រើន ដើម្បី​បង្កើន​ការ​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ ពី​គ្រោះ​ធម្មជាតិ​មួយ​នេះ ។

នេះ​ជា​ការ​បញ្ជាក់​របស់​លោក លី វណ្ណៈ នាយក​រដ្ឋបាល​សាលាខេត្ត ប្រាប់​អ្នក​សារព័ត៌មាន ។

ជុំវិញ​គម្រោង​បំពាក់​ឧបករណ៍​ការពារ​រន្ទះ​បន្ថែម​នេះ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប បាន​ដឹកនាំ​ក្រុមការងារ​ទៅ​ពិនិត្យ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​ដោយ​ផ្ទាល់ កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥​កន្លង​ទៅ ។