ព័ត៌មានបឋម៖ មេប៉េអឹមស្រុកអូរគ្រៀងសែនជ័យគប់គិតជាមួយមេខ្យល់ឈ្មោះម៉ាន់ សម្រស់ យកលុយជាង៦លានរៀល ជាថ្នូរនឹងការផ្តល់ដីក្នុងក្រុមហ៊ុនតុងមិនដល់ប្រជាពលរដ្ឋចំណាកស្រុកជាង៣០គ្រួសារ

ក្រចេះ៖ មន្រ្តីជំនាញរដ្ឋបាលព្រៃឈើក្រចេះ បាននិយាយដោយមិនបញ្ចេញឈ្មោះ ថា មេប៉េអឹមស្រុកអូរគ្រៀងសែនជ័យគប់គិតជាមួយស្រ្តីមេខ្យល់ឈ្មោះម៉ាត់ សម្រស់ យកលុយជាង៦លានរៀល ជាថ្នូរនឹងការផ្តល់ដីក្នុងក្រុមហ៊ុនតុងមិន ក្នុងសង្កាត់រលួស ដល់ប្រជាពលរដ្ឋចំណាកស្រុកជាង៣០គ្រួសារ ។

តាមប្រភពបានឲ្យដឹងបន្តថា ពលរដ្ឋចំណាកស្រុកទាំងជាង៣០គ្រួសារ នោះបានកាន់កាប់ដីនៅក្នុងឃុំរលួស ស្រុកអូរគ្រៀងសែនជ័យ។ ប៉ុន្តែ បែរជាមានលិខិតទិញលក់ចេញដោយអាជ្ញាធរឃុំ ចង្រ្កង ស្រុកចិត្របុរី ទៅវិញ។
តាមប្រភពបានបញ្ជាក់ថា មានប្រជាពលរដ្ឋប្រមាណ៥គ្រួសារ ទៅ៦គ្រួសារ ប៉ុណ្ណោះ មានលិខិតទិញលក់នេះ ចេញដោយអាជ្ញាធរភូមិឃុំចង្រ្កង ស្រុកចិត្របុរី ។ ចំពោះប្រជាពលរដ្ឋចំណាកស្រុកផ្សេងទៀត មានលិខិតទិញលក់ដីពីមេខ្យល់ឈ្មោះម៉ាត់ សម្រស់ ត្រឹមអាជ្ញាធរភូមិ។
ទាក់ទងការលើកឡើងខាងលើ យើងមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីលោកមេបញ្ជាការអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ និងស្រ្តីមេខ្យល់ ម៉ាត់ សម្រស់ បាននៅឡើយ។
តាមប្រភពពីមន្ត្រីជំនាញប្រចាំតំបន់ក្រុមហ៊ុនតុងមិន ក្នុងសមត្ថកិច្ចឃុំរលួស បានឲ្យដឹងថា តាមការចុះស្រង់ស្ថិតិផ្ទាល់រកឃើញថា មានអ្នកកាន់កាប់ដីអាស្រ័យផលជាក់ស្តែងចំនួន៨គ្រួសារ លើផ្ទៃដីប្រមាណ៤០ហិកតា៕
