Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ក្រសួងមហាផ្ទៃបានដកតំណែងចៅសង្កាត់តាខ្មៅធ្វើអត្តសញ្ញាណបណ្ណឲ្យយួន  ប្រឈមមុខផ្លូវច្បាប់ 

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានដកតំណែងចៅសង្កាតតាខ្មៅ ប្រឈមមុខផ្លូវច្បាប់ និង នគរបាលចំនួន ៣ រូបត្រូវដកតំណែងនិងបន្ថយពីរស័ក្តិ ចំណែកមន្តី្រនគរបាល ២ រូបទៀត ត្រូវអប់រំវិន័យកងកម្លាំង ក្រោយរកឃើញមានជាប់ពាក់ព័ន្ធបទល្មើស”រំលោភអំណាច និង​ប្រព្រឹត្តអំពើពុករលួយ”។

យោងតាមសេចក្តីសម្រេចរបស់ក្រសួងរសួងមហាផ្ទៃបានបញ្ជាទៅអគ្គស្នងការនគរបាលជាតិ អោយអនុវត្តវិន័យក្រោមរូបភាព​ ៖​

១-​ ដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិចំនួនពីរថ្នាក់ ចំពោះ ៖

ក​ – លោកអនុសេនីយ៍ឯក ហ៊ុន សុខម៉ុត អត្តលេខ ៧៤៥៤២ នាយរងផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាន នគរបាលខណ្ឌព្រែកព្នៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ខ​ – លោកវរសេនីយ៍ត្រី ទឹម ពុទ្ធីរ៉ា អត្តលេខ ៦៥៤៨១ អធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

២-​ ដកបន្ថយឋានន្តរស័ក្តិចំនួនពីរថ្នាក់ ចំពោះលោកអនុសេនីយ៍ឯក យិត ចាន់ដារ៉ា អត្តលេខ ៤០០២៨ មន្ត្រី នៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។

៣-​ អនុវត្តនីតិវិធីច្បាប់ទៅលើលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានចេញសំបុត្របញ្ជាក់កំណើតឱ្យជនជាតិវៀតណាម ដែលជាជនបរទេសអន្តោប្រវេសន៍​ ។

 

៤-​ អប់រំ ព្រមានលើកទី១ ចំពោះលោកវរសេនីយ៍ត្រី ប៉ុក វិចិត្រ អត្តលេខ ៥៨៤៩៩ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលតាខ្មៅ និងលោកអនុសេនីយ៍ត្រី ជៀម សំរិតធី អត្តលេខ ៨៣៥០៦ មន្ត្រីនគរបាល គ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ ។