Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ប្រកាសសាលក្រមសម្រេចទោស មេប៉ុស្តិ៍សង្កាត់៣ អ៊ុក ផាន់ណារ៉េត នៅថ្ងៃទី២៩ មេសា

 

ខេត្តព្រះសីហនុ៖ តុលាការខេត្តព្រះសីហនុនឹងប្រកាសសាលក្រមសម្រេចទោសលោក អុ៑ក ផាន់ណារ៉េត មេប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់៣ ក្រុងព្រះសីហនុ ដែលមានខ្សែអ្នកធំនិងជាប៉ូលីស ព្រហ្មទណ្ឌ ខ្លះនៅការិយាល័យបុគ្គលិកថា ថ្ងៃបើកសាវនាការ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ជាជនជាប់ចោទពីបទ៖ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតាមបញ្ញាតិមាត្រា ២១៨ ឈ្មោះ អ៊ុក ផាន់ណារ៉េត ។

ជនជាប់ចោទ អ៌ុក ផាណារ៉េត មិនបានចូលរួមក្នុងសវនាការនេះទេគឺមានតែលោកមេធាវី ហេងសុធា ការពារ  ដោយយកលឹសថា ជាប់បេសកម្ម ។

ចំណែក ជនរងគ្រោះ និងសាក្សី  បាននិយាយថា ដីកាកោះប៉ូលិសប៉ុស្តិ៍ឲ្យគាត់ កៀកថ្ងៃជម្រះ បើតាមការចុះហត្ថលេខារបស់លោក សៀងសុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ហៅដើមបណ្ដឹង និងសាក្សី ឲ្យចូលទៅកាន់សាវនាការនៅសាលាដំបូងខេត្តព្រះសីហនុ តាំងពីថ្ងៃ១៩ ខែមីនា មកម្ល៉េះ។

សាវនាការពី សំណុំរឿងព្រហ្មទណ្ឌលេខ ៩២៥ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤-បានឃើញ ឈ្មោះ អ៊ុក ផាន់ណារ៉េត ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ជាប់ចោទពីបទ៖ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាតិមាត្រា ២១៨ ចំណុចទី២ នៃក្រមព្រហ្មទណ្ឌ។សមាសភាពជំនុំជម្រះមានលោកសុង ប៊ុណ្ណារិទ្ធិចៅក្រមជំនុំជម្រះឯកឧត្តមសៀង សុខ តំណាងអយ្យការលោកឈិន ធារិទ្ធិក្រឡាបញ្ជីសវនាការ។

 

លោក រ័ត្ន គន្ធី បានអោយដឹងថានៅក្នុងសវនាការលោកមិនឃើញជនជាប់ចោទ ឈ្មោះ អ៊ុក ផាន់ណារ៉េត ចូលខ្លួនមកទេ គឺមានតែមេធាវី លោក ហេងសុធាតំណាង មកជំនួសតែប៉ុណ្ណោះ៕

លោកបញ្ជាក់ថា ចាប់តាំងពីថ្ងៃកើតហេតុ រហូតមកដល់ពេលនេះលោកមិនដែលឃើញស្រមោលលោក អ៊ុក ផាន់ណារ៉េត ជនជាប់ចោទ ចូលខ្លួនមកតទល់ជាមួយលោកម្ដងណាឡើយ គឺឃើញតែមេធាវីរបស់គាត់ ដែលតែងតែមកនិយាយពីច្បាប់មកបំភ័យគាត់ នឹងសាក្សីគាត់ប៉ុណ្ណោះ។

លោក រ័ត្ន គន្ធី បញ្ជាក់បន្ថែមថា មេធាវីការពារតលោក អ៊ុក ផាន់ណារ៉េត មេប៉ុស្តិ៍សង្កាត់៣ ក្នុងសវនាការបានឆ្លើយថា កូនក្ដីរបស់គាត់គ្រាន់តែអនុវត្តតាមនីតិវិធីច្បាប់ប៉ុណ្ណោះមិនបានប្រើ ហិង្សា ដូចការចោទប្រកាន់ក្នុង ពាក្យបណ្ដឹងទេ គឺមិនមានអ្វីខុសទេ

ជនរងគ្រោះមានចម្ងល់ថាក្នុងពេលមន្ត្រីអនុវត្តច្បាប់ហេតុអ្វីមិនស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ ហេតុអ្វីចាំបាច់ប្រើអំពើហិង្សាយ៉ាងឃោរឃៅទាំងកំរោល ទៅលើគាត់ជាជនរងគ្រោះ ស្ទើស្លាប់ ដេកពេទ្យជិត១០ថ្ងៃ និងចូលពេទ្យជាបន្តបន្ទាប់ ហើយតាំងពីពេលនោះមកការនិយាយស្តីហាក់មានសភាព គាំងៗភ្លេចមុខភ្លេចក្រោយច្រើនផងដែរ ។

លោកបានសំណូមពរសុំឱ្យ តុលាការចាត់វិធានការផ្លូវច្បាប់ ចំពោះជនល្មើស អ៊ុក ផាន់ណារ៉េត ដែលជាប់ចោទនោះ ទាំងច្បាប់ព្រហ្មទណ្ឌនិងសំណងរដ្ឋប្បវេណី ដើម្បីភាពយុត្តិធម៌ដល់រូបក៏ដូចជាក្នុងសង្គមជាតិ

ជនរងគ្រោះក៏សុំដល់ថ្នាក់ដឹកនាំ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី ស សុខា មេត្តាពិនិត្យលើការអនុវត្តច្បាប់របស់លោក អ៊ុក ផាន់ណារ៉េត មេប៉ុស្តិ៍សង្កាត់លេខ៣ ក្រុងព្រះសីហ  ព្រោះរាល់ថ្ងៃបុគ្គលនេះ នៅធ្វើការយ៉ាងរំភើយ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង ៕