Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

បង្ក្រាបទីតាំងស្តុកនិងលក់ចែកចាយសត្វព្រៃខុសច្បាប់មួយកន្លែងនៅស្រុកស្នួល ដកហូតបានសាច់សត្វព្រៃជាច្រើនប្រភេទ

ក្រចេះ ÷ ទីតាំងលក់សាច់សត្វព្រៃរបស់មេឈ្មួញឈ្មោះ កែម មុន្នី (ហៅ)ចែនី អាយុ៣៩ឆ្នាំ
ដែលតែងតែល្បីឈ្មោះរបស់សំឡេងនៅក្នុងការទិញលក់សាច់សត្វព្រៃនៅស្រុកស្នួលខេត្តក្រចេះ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបកាលពីព្រឹកថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៥ ហើយរឹបអូសបានសាច់សត្វព្រៃជាច្រើនប្រភេទបញ្ជូនអោយ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីកសាងសុំណុំរឿងតាមនីតិវិធីច្បាប់។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាទីតាំងស្តុកនិងលក់ចែក ចាយសត្វព្រៃខុសច្បាប់មួយនេះស្ថិត នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ
គឺបានស្តុកលក់សាច់សត្វព្រៃជាច្រើនប្រភេទយូរឆ្នាំណាស់មកហើយ ។ ការទិញលក់ចែកចាយសាច់សត្វព្រៃរាប់ឆ្នាំមកនេះអាចដំណើរការទៅបានដោយសារអាងអំណាចប្តីរបស់ខ្លួនជាប៉ូលីស ដែលមានឋានៈ
ជាអធិការរងម្នាក់នៅក្នុងស្រុកស្នួល ។ ហើយបើតាមប្រភពថាទីតាំងសម្រាប់ដាក់លក់ចែក ចាយសាច់សត្វព្រៃរបស់មេឈ្មួញខាងលើមានរហូតទៅដល់៤កន្លែងឯណោះនៅក្នុងទីរួមស្រុក ។ ប៉ុន្តែនៅថ្ងៃនេះក៏ត្រូវបានកម្លាំងរបស់សមត្ថកិច្ចចម្រុះដែលដឹកនាំដោយស្ថាប័នអយ្យការអមសាលាដំបូងខេត្តក្រចេះឆ្មក់បង្ក្រាបចាប់រឹបអូសបានសាច់សត្វជាច្រើនប្រភេទ ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុកនិងលក់សត្វព្រៃខាងលើដោយមានកាសហកាចូលរួមពីកម្លាំងកងរាជអាវុធហត្ថ មន្ត្រីនៃនាយកដ្ឋានសត្វ ព្រៃនិងជីវចម្រុះ មន្ត្រីរដ្ឋបាលព្រៃឈើស្នួលដឹកនាំសម្រប សម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តក្រចេះ។

សត្វព្រៃនិងសំណាកសត្វព្រៃ រួមមានវត្ថុតាងដែលដកហូតបានរួមមាន÷ សាច់ឈ្កូស10 គីឡូ – សាច់ប្រឹស18គីឡូ -សាច់ជ្រូកព្រៃ23គីឡូ – ចាបស្រូវ100ក្បាល – ស្នែងឈ្នូស- កន្ទុយក្រងោក និងសត្វទរទាររស់ ។ ចំណែកជនសង្ស័យត្រូវបញ្ចូនខ្លួនរួមទាំងវត្ថុតាំងទៅ ធ្វើការសាកសួរ និងធ្វើកាផាកពិន័យតាមច្បាប់។