ខេត្តព្រះសីហនុ ៖ការរង់ចាំរបស់ជនរងគ្រោះដោយសារនាយនគរបាលសង្កាត់៣ ក្រុងព្រះសីហនុធ្វើទារុណកម្ម ទទ្ទឹងរង់ចាំយុត្តិធម៌ដោយសារតែតុលាការមិនទាន់ធ្វើការជម្រះលើជនជាប់ចោទជានាយប៉ុស្តិនគរបាលអ៊ុក ផាន់ណារ៉េតបានមកដល់ហើយ ដោយតុលាការខេត្តព្រះសីហនុបើកសវនាការកាត់ទោសនាយនគរបាលជាប់ពិរុទ្ធរូបនេះនៅថ្ងៃទី១ខែមេសា ឆ្នាំ២០២៥ ខាងមុខ។
ប្រភពពីតុលាការខេត្តព្រះសីហនុ បានឲ្យដឹងថា លោកសៀង សុខ បានកោះសវនាការកាត់ទោស នាយនគរបាលប៉ុស្ថិ៍សង្កាត់៣ អ៊ុក ផាណារ៉េត នៅថ្ងៃទី១ខែមេសាឆ្នាំ២០២៥ ខាងមុខ ដោយមាន លោកសុង ប៊ុណ្ណរិទ្ធិ ជាចៅក្រមជំនុំជម្រះ លោកសៀង សុខ ព្រះរាជអាជ្ញា និងជា តំណាងអយ្យការ លោកឈិន ធារិទ្ធ ជាក្រឡាបញ្ជីសវនាការ។
លោកកោ វណ្ឌី ប្រធានសាលាដំបូងខេត្តព្រះសីហនុ និងជាចៅក្រមស៊ើបសួរ បានបញ្ជប់ការស៊ើបសួរតាំងពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ចំពោះទង្វើឃោរឃៅរបស់លោកអ៊ុក ផាន់ណារ៉េត នាយប៉ុស្តិនគរបាលសង្កាត់លេខ៣នេះ។
