ឃាត់ខ្លួនឈ្មួញឈើម្នាក់ យកទៅសួរនាំ ក្រោយប៉ះទង្គិចជាមួយក្រុមអង្គការសហកាការពាសម្បត្តិធនធានធម្មជាតិ បណ្តាលអោយបែកកញ្ជក់រថយន្តទាំងសងខាង។
បុរសម្នាក់ជាអ្នកដឹក ជញ្ជូនឈើនិងគ្រឿងសង្ហារឹមកែច្នៃ តាមរថយន្តសាំយ៉ុងមួយគ្រឿងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីយប់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៥ នៅចំណុចឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។
ការឃាត់ខ្លួនបុរសជាអ្នកបើក រថយន្តដឹកឈើ ធ្វើឡើងក្រោយ
ពីសមត្ថកិច្ចទទួលបានសេចក្តីរាយការណ៍ពីលោក ធាង គឹមធា អ្នកសារព័ត៌មាន និងជាប្រធានស្នាក់ការអង្គការសហកា ការពារសម្បត្តិធនធានធម្មជាតិ នៅចំណុចភូមិចង្ក្រង់ ឃុំចង្ក្រង់ ស្រុកចិត្របុរីខេត្តក្រចេះ ថាបុរសជាឈ្មួញឈើ បានបាញ់បំបែកកញ្ជក់របស់ខ្លួនដែលឈប់ចតនៅមុខស្នាក់ការរបស់ខ្លួន។
ប្រភពព័ត៌មានថា ក្រោយពីមានករណីប៉ះទង្គិចគ្នានោះ លោក ធាង គឹមធា អ្នកសារព័ត៌មាននិងជាប្រធានស្នាក់ការអង្គការ
និងជាប្រធានស្នាក់ការអង្គការសហកា ការពារសម្បត្តិធនធានធម្មជាតិ បានបើករថយន្តតាមពីក្រោយហើយរាយការណ៍ជូនកម្លាំងនគរបាលជួយអន្តរាគមន៍ចាប់ឃាត់រថយន្តនិងអ្នកបើកឈ្មោះ ព្រុំ ពេជ្រ បាននៅចំណុចទីតាំងខាងលើហើយបានខ្លួនទៅកាន់អធិការដ្ឋានស្រុកចិត្របុរី ដើម្បីធ្វើការសាកសួរ។
លោក វរសេនីយ៍ឯក ប៊ុត នឿន អធិការនគរបាលស្រុកចិត្របុរី
បានអោយដឹងថា ចំពោះរថយន្តដឹកផលអនុផលព្រៃឈើ
បានប្រគល់ទៅមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដោយឡែកមនុស្សកំពុងសាកសួរស្រាវជ្រាវនៅឡើយ មិនទាន់ដឹងខាងណាខុសខាងណាត្រូវនោះទេដោយសាតែ ខាងអង្គការបរិស្ថាននោះគាត់ បានដាក់ក្បាលឡានតាមផ្លូវ ចាំដេញ ហើយនៅពេលដេញគេទាន់ ពួកគាត់ក៍បានយកដុំថ្មរ
ទៅវាយកញ្ចក់ឡានសាំយ៉ុងដឹកឈើនោះបែកខូចខាតចំនួន២កន្លែងដែរ ។
គួរបញ្ជាក់ថា កាលពីឆ្នាំកន្លង ទៅសមត្ថកិច្ចនៅក្រុងក្រចេះក៍ធ្លាប់បានចាប់បង្ក្រាបរថយន្តឈើរបស់មេឈ្មួញខាងរឹបអូសបានឈើប្រណិតនិងគ្រឿងសង្ហារឹមកែឆ្នៃជាច្រើនម៉ែត្រគូប
ក្រោយពីក្រុមនេះបើករថយន្តដឹកឈើគៀររថយន្តរបស់សមត្ថកិច្ចធ្លាក់ផ្លូវបណ្តាលអោយខូចខាតនិងរបួសធ្ងន់។
