ខេត្តក្រចេះ៖ភ្លៀងធ្លាក់មួយមេធំលាយឡំដោយខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានរងផលប៉ះពាល់និងខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១៥៦ខ្នង នៅក្នុងស្រុកចំនួន៣ ។
យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ
បានឲ្យដឹងថា គ្រោះធម្មជាតិដោយសារខ្យល់កន្ត្រាក់លាយ ឡំភ្លៀងធ្លាក់រាយបាយនៅក្នុងស្រុកចំនួន៣ រួមមានស្រុកចិត្របុរី ចំនួន៦ឃុំប៉ះពាល់ចំនួន ១២៣ខ្នងផ្ទះ. ស្រុកស្នួល ១ឃុំ ប៉ះពាល់ចំនួន៤ខ្នងផ្ទះ.ស្រុកព្រែកប្រសព្វ១ឃុំប៉ះពាល់ចំនួន២៩ខ្នងផ្ទះ សរុបគ្រួសាស្មើនិង២៧១គ្រួសារ មនុស្សចំនួន៩៣៥នាក់។
ក្រោយពីកើតមានគ្រោះធម្មជាតិនេះ នៅព្រឹកម៉ិញនេះអាជ្ញាធរនៅតាមមូលដ្ឋានក៏បានចុះ
សាកសួរសុខទុក្ខ និងពិនិត្យជាក់ស្តែងដល់ទីតាំងឃុំទាំង អស់ដែលបានជួបឧបទ្ទវហេតុ គឺមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ។
In this article:
