Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

គ្រូពេទ្យមួយចំនួន នៅពេទ្យបង្អែកស្រុកឈូក រវល់តែធ្វើការងារ គ្លីនិកឯកជន របស់ខ្លួន ភ្លេចតួនាទីស្ថាប័នរដ្ឋ..

ខេត្តកំពត ៖ ប្រភពពីសាច់ញាតិអ្នកជំងឺ និងបុគ្គលិកពេទ្យ បានអះអាងថា មានបុគ្គលិក នៃមន្ទីរពេទ្យបង្អែក ស្រុកឈូកមួយចំនួន បានយកម៉ិងការងាររដ្ឋ ទៅធ្វើការងារនៅគ្លីនិកឯកជន។

ប្រភព ស្នើដល់ រដ្ឋ​មន្ត្រីក្រសួង​សុខាភិបាល បន្តថា ទង្វើប្រាស់ចាកនឹងច្បាប់ បញ្ជូនមន្ត្រីចុះអង្កេត សកម្មភាព និងការគ្រប់គ្រង របស់ប្រធានមន្ទីរពេទ្យ និងបុគ្គលិកពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកឈូក មានទីតាំងស្ថិតនៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីទាំងនេះ។

 

មន្ទីរពេទ្យបង្អែក ស្រុកឈូក មានបុគ្គលិកពេទ្យសរុបចំនួន ៩១នាក់មានទាំង ជំនាញផ្នែករដ្ឋបាល , របួស និងវះកាត់ ឆ្មប សន្លាក់, មន្ទីរពិសោធន៍ ផ្នែកឱសថ, របេង, ភ្នែក, វិទ្យុសាស្ត្រ, ពិគ្រោះជំងឺ, ជំងឺទូទៅ, កុមារ និងសម្ភពជាដើម។ល។

បុគ្គលិកពេទ្យ ស្នើមិនបង្ហាញម្នាក់ ឲ្យដឹងនៅខែមីនា ឆ្នាំ២០២៥ថា ប្រធានមន្ទីរពេទ្យនេះ បានទទួលស្គាល់ អំពីអសកម្មភាព របស់គ្រូពេទ្យជំនាញមួយចំនួន ដែលយកម៉ោងធ្វើការងាររដ្ឋ ទៅបម្រើការនៅពេទ្យឯកជន ឬពេទ្យផ្ទាល់ផ្ទាល់ខ្លួន។ ខណៈពេលអ្នកជំងឺ ត្រូវការសង្គ្រោះបន្ទាន់ បែរជាគ្មានគ្រូពេទ្យ និង ត្រូវរង់ចាំពេលយូរម៉ោង ឬមានគ្រូពេទ្យខ្លះ ទាល់តែទូរស័ព្ទ ទើបមកកន្លែងធ្វើការ ព្រោះគ្រូពេទ្យមួយចំនួននោះ ជាប់បម្រើការងារនៅពេទ្យឯកជន ចាប់ពី ២ទៅ៣គ្លីនិកក៏មានដែរ។

ត្រង់ចំណុចនេះ សាធារណជន មានចម្ងល់ដា តើហេតុអ្វីបានជា មន្ត្រី ទទួលប្រាក់ខែរដ្ឋជាប្រចាំ បែរជាយកម៉ោងរដ្ឋ ទៅបម្រើការ ងារ ឲ្យឯកជនទៅវិញ..?

ទាក់ទិនបញ្ហានេះ លោកវេជ្ជបណ្ឌិត ថោង តេរ៉ូ ប្រធានមន្ទីរពេទ្យបង្អែក ស្រុកឈូក ខេត្តកំពត បានឲ្យកាលពី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ថា បុគ្គលិកនៅក្នុងមន្ទីរពេទ្យរបស់លោក សរុបមានចំនួន ៩១នាក់។ ហើយបច្ចុប្បន្ន មិនមានបុគ្គលិកទេទ្យ ឬពេទ្យជំនាញ យកម៉ោងការងាររដ្ឋ ទៅធ្វើការងារឲ្យគ្លីនិកឯកជននោះទេ ប៉ុន្តែពីមុនអាចមានខ្លះៗដែរ។ លោកបន្តថា កន្លងមកមានគ្រូពេទ្យខ្លះ គាត់រកស៊ីនៅផ្ទះតែដល់ម៉ោងធ្វើការងាររដ្ឋ គាត់ មកធ្វើការធម្មតា..។

ប្រភព ក៏បានលើកយកឈ្មោះ លោក កង សំអាត តួនាទីជា អនុប្រធានមន្ទីរពេទ្យ ជាមន្ត្រីម្នាក់ស្ថិតក្នុងចំណោម បុគ្គលិកពេទ្យ ពុំសូវចូលធ្វើការងាររដ្ឋ ឬពុំសូវឃើញមកចុះវត្តមាន ដូចបុគ្គលិកពេទ្យ ផ្សេងៗទៀតទេ។

យ៉ាងណាក៏ដោយចុះ ប្រធានប្រតិបត្តិ នៃមន្ទីរពេទ្យបង្អែក ស្រុកឈូក លោក កែ រដ្ឋាវុធ ឲ្យដឹង កាលពីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ថា លោកក៏មានភាគហ៊ុន នៅក្នុងគ្លីនិកឯកជនឈ្មោះ « មន្ទីរពេទ្យសម្រាកព្យាបាល និងសម្ភពរស្មីឈូក » បន្តិចបន្តួចដែរ។ ប៉ុន្តែលោកមិនបានយកម៉ោងរដ្ឋ ទៅបម្រើការងារ ឲ្យឯកជនទេ។


លោកបន្តថា លោកធ្វើឲ្យពេទ្យឯកជន តែពេលទំនេរទេ ហើយគ្លីនិក របស់លោក ក៏មិនបានយកបុគ្គលិក របស់ មន្ទីរពេទ្យបង្អែកឈូក ទៅធ្វើការងារដែរ។

ទោះជាបែបនេះក្តី ប្រជាពលរដ្ឋជាសាច់ញាតិអ្នកជំងឺ មួយចំនួនបានអះអាងថា គ្រូពេទ្យបង្អែកខ្លះមិនសូវយកចិត្តទុកដាក់ជាមួយអ្នកជំងឺនោះទេ។ មានពេលខ្លះ បានទុកអ្នកជំងឺចោល រហូតដល់មានអ្នកជំងឺខ្លះស្លាប់ ក៏មានដែរ..។

សូមបញ្ជាក់ថា កន្លងទៅថ្មីៗនេះ អ្នកជំងឺម្នាក់ រស់នៅ ភូមិក្រហូង ឃុំឈូក ស្រុកឈូក ខេត្តកំពត បានស្លាប់ នៅមន្ទីរពេទ្យបង្អែក ស្រុកឈូក ខេត្តកំពត៕Cradit: The Cambodia today