ក្រចេះ៖ ព្រះគ្រូភិក្ខុសិរីបាលោ យាន សំណាង ព្រះចៅអធិការវត្ត ចន្ទរង្សីកែង ឃុំជ្រោយ បន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ទទួល បានជ័យលាភី ពានរង្វាន់សម្តេចតេជោ ហ៊ុន សែនចំនួន២ឆ្នាំជាប់គ្នាក្នុងកម្មវិធីទិវាជាតិអំណានថ្នាក់ជាតិដែលរៀបចំឡើងដោយក្រសួងអប់រំយុវជន និងកីឡា ។
ក្នុងទិវាជាតិអំណានលើកទី៩ ១១មិនា ឆ្នាំ២០២៤ ព្រះគ្រូ ភិក្ខុសិរីបាលោ យាន សំណាង ចៅអធិការវត្ត បានចូលរួមប្រកួតប្រជែងបកស្រាយប្រធានបទ<តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់ការអប់រំសីលធម៌និងចរិយាធម៌ > ទទួលបានជយជ័យលាភីលេខ១ ។
ដោយឡែកក្នុងទិវាជាតិអំណានលើកទី១០នេះ ក្រសួងអប់រំ យុវជន និងកីឡា ក៍បានរៀបចំប្រឡងប្រជែងតែងនិពន្ធ អានអត្ថបទ ស្មូតកំណាព្យ ប្រឡងប្រជែងប្រលោមលោកខ្នាតខ្លី និងប្រឡងប្រជែងអត្ថបទឧស្សាហ៍កថា។
ជាលទ្ធផលក្រសួងអប់រំ បានរកឃើញជ័យលាភីលេខ១-៣ ចំនួន ១៨នាក់ ក្នុងនោះ ៤អង្គ/នាក់មកពីខេត្តក្រចេះ ដែលមានចំនួនច្រើនជាងខេត្តដទៃ ក្នុងនោះ ព្រះគ្រូ ភិក្ខុសិរីបាលោ យាន សំណាង ទទួលបានជ័យលាភីប្រឡងប្រជែងអត្ថបទឧស្សាហ៍កថាលេខ២ផងដែរ។
គួរបញ្ជាក់ថា សម្រាប់ជ័យលាភីផ្នែកអានអត្ថបទ «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២៥នេះខេត្តក្រចេះទទួលបាន
ជ័យលាភី៤អង្គ/នាក់ :
១/ លេខ១លោកស្រី សុខ ម៉ារីណា គ្រូបង្រៀនវិទ្យាល័យ ហ៊ុន សែន កន្ទួត ខេត្តក្រចេះ
២/ លេខ២ ព្រះគ្រូ យាន សំណាង ចៅអធិការវត្ត ចន្ទរង្សី កែង ខេត្តក្រចេះ
៣ / កុមារី វ៉េង យូអ៊ី មកពីសាលាបឋមសិក្សា ២៤កញ្ញា ក្រុងក្រចេះ ខេត្តក្រចេះ លេខ១ ជ័យលាភីផ្នែកស្មូតកំណាព្យ
៤/ យុវជន គង់ រ៉ាឆាន់ លេខ៣មកពីអនុវិទ្យាល័យ ដំរីផុង ខេត្តក្រចេះ
