ក្រចេះ ៖បុរសចំនួន៣នាក់ត្រូវបានសមត្ថកិច្ច បញ្ជូន
ទៅសាលាដំបូងខេត្តក្រចេះ នៅព្រឹកថ្ងៃពី០៣ ខែមិនាឆ្នាំ២០២៥ ពាក់ព័ន្ធករណីឈួសឆាយភ្ជួរាស់ ដីព្រៃខុសច្បាប់ មួយកន្លែង នៅចំណុចភូមិល្អ ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ ។
ជនសង្ស័យទាំង៣នាក់ ទី១- ឈ្មោះ ទិត្យ សារ៉ាវុធ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកសាង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ ទី២- ឈ្មោះ ស៊ុំ ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងទ្រាំង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ និងទី៣- ឈ្មោះ សុឹម ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកសាង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ ។
គួរបញ្ជាក់ថា បុរសទាំង៣នាក់ខាងលេី ត្រូវបានកម្លាំងកងរាជអាវុធស្រុកចិត្របុរី ចុះបង្រាប និងឃាត់ខ្លួន បានកាលពីវេលាម៉ោង១៧:៣០នាទី ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ នៅចំណុចភូមិល្អ ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ និងចាប់វត្ថុតាងរួមមាន ត្រាក់ទ័រម៉ាក ចនឌា ៦៥ ពណ៍ខៀវខ្ជី ចំនួន០១គ្រឿង , ត្រាក់ទ័រម៉ាក ចនឌា ៧៥ ពណ៍ខៀវខ្ជីចំនួន០១គ្រឿង ។
ដោយឡែកប្រភពពីប្រជាពលរដ្ឋជាម្ចាស់ដីថា ដីនោះពួកគាត់បានទិញតពីអ្នកភូមិនៅមូលដ្ឋាននោះ ដោយមានលិខិតបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ ហេីយកន្លងទៅអាជ្ញាធរធ្លាប់ប្រមូលលុយពីប្រជាពលរដ្ឋនៅតំបន់នោះ ថាដីតំបន់នោះអាជ្ញាស្នេីរសុំកាត់ឃ្វៀលចេញពីដីគម្របព្រៃឈេី ឲ្យទៅប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលមិនក្រោម៥ឆ្នាំនោះទេ ។
ដោយ ម៉េងគា ក្រចេះ
